Demi Lovato បង្ហោះរូបថតមួយសន្លឹករំលឹកកាលប្រើប្រាស់គ្រឿងញៀន
- 2017-10-19 23:59:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Demi Lovato បង្ហោះរូបថតមួយសន្លឹករំលឹកកាលប្រើប្រាស់គ្រឿងញៀន
ចន្លោះមិនឃើញ
តារាចម្រៀង Demi Lovato បានសារភាពថាខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀន ខណៈពេលបានប្រកាសថានឹងឈប់ប្រើប្រាស់គ្រឿងញៀននិងស្រវឹងកាលពី ប៉ុន្មានឆ្នាំមុន។
តារាវ័យ ២៥ឆ្នាំរូបនេះធ្លាប់ចូលមណ្ឌលកែប្រែកាលពីឆ្នាំ ២០១០ ដើម្បីព្យាបាលពីអាការៈញៀនស្រា និងគ្រឿងញៀនរបស់នាង និងព្រមទាំងទាមទារអ្នកប្រឹក្សាម្នាក់ដើម្បីព្យាបាលអាការៈ ញ៉ាំអាហារមិនប្រក្រតី ព្រមទាំងធ្វើររាងកាយរបស់នាងខ្លួនឯងទៀតផង។
ក៏ប៉ុន្តែមកដល់ឆ្នាំ ២០១២ នាងក៏ត្រលប់មកធាតុដើមវិញដោយបានសារភាពថា៖ "ខ្ញុំមិនបានកែប្រែទម្លាប់ខ្លួនទេ ព្រោះមិនទាន់ចង់ឈប់ផឹកស្រានិងប្រើគ្រឿងញៀន"។ នាងបន្តដូច្នេះទៀតថា៖ "ខ្ញុំលួចប្រើប្រាស់កូកាអ៊ីនលើយន្តហោះ លួចប្រើនៅក្នុងបន្ទប់ទឹក និងលួចប្រើពេលយប់ជាដើម គឺប្រើប្រាស់វាជារៀងរាល់ថ្ងៃ ក្នុងរយៈពេលពីរខែ"។
មិនត្រឹមតែកូកាអ៊ីនមួយមុខនោះទេដែលនាងបានប្រើ ដោយនាងបន្ថែមទៀតថា៖ "មានយប់មួយនោះ នៅពេលខ្ញុំកំពុងតែប្រើកូកាអ៊ីន រួចទៅហើយ ក៏ខ្ញុំនៅតែលេបថ្នាំ Xanax (គ្រឿងញៀនមួយប្រភេទ) ២ ៣ គ្រាប់ទៀត ហើយក៏ចាប់ផ្ដើមថប់ដង្ហើម។ បេះដូងខ្ញុំចាប់ផ្ដើមលោតខ្លាំង ហើយខ្ញុំបានគិតថា ព្រះអើយ ខ្ញុំប្រហែលជាប្រើគ្រឿងញៀនជ្រុលហើយ"។
ពេលនោះនាងបានស្ថិតនៅក្នុងដំណាក់កាលដែលនាងត្រូវអ្នករួមការងារស្ទើរតែបោះបង់ចោល ព្រោះនាងតែងតែប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងមិនអាចធ្វើការឫសម្ដែងអ្វីបានទាល់តែសោះ។
រហូតដល់ពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ទើបនាងអាចកែប្រែទម្លាប់អាក្រក់ទាំងនោះបានហើយមានសុខភាពល្អដូចសព្វថ្ងៃ។
ថ្មីៗនេះនាងបានបង្ហោះរូបថតមួយសន្លឹកលើបណ្ដាញសង្គម Instagram ប្រៀបធៀបពីពេលដែលមានរូបរាងស្គមស្គាំង និងរូបថតដែលនាងមានសុខភាពល្អដូចសព្វថ្ងៃ។
Demi Lovato ទើបតែបញ្ចេញអាល់ប៊ុមថ្មី "Tell Me You Love Me” ដែលទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រនាងទូទាំងពិភពលោក៕
អានអត្ថបទ៖
ចំណងស្នេហ៍៦ឆ្នាំរបស់ Demi Lovato និងមិត្តប្រុស ដើរដល់ផ្លូវបំបែក
ភ្ញាក់ផ្អើល Demi Lovato បង្ហោះសារអរគុណ កម្ពុជា ព្រោះរឿង១