ភ្ញាក់​ផ្អើល Demi Lovato បង្ហោះ​សារ​អរគុណ​ កម្ពុជា​ ព្រោះ​រឿង​១

  • 2017-10-03 03:24:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​តារា​ចម្រៀង Demi Lovato បាន​បង្ហោះ​រូប​ថត​មួយ​សន្លឹក​ដែល​មាន​សរសេរ​ថា “THANK YOU CAMBODIA” រួម​ជាមួយ​នឹង​លេខ #1 និង​ចំណង​ជើង​អាល់ប៊ុម​ថ្មី "Tell Me You Love Me”។

រូប​ភាព​ដែល​ Demi បង្ហោះ​លើ​ Facebook

តារា​ចម្រៀង​វ័យ​ ២៥ឆ្នាំ​ រូប​នេះ​បាន​មក​សម្ដែង​នៅ​ប្រទេស​កម្ពុជា​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ ២០១៥​ ដូច្នេះ​ហើយ​បាន​ជា​នាង​ងាយ​នឹង​ចាប់​អារម្មណ៍​ចំពោះ​អ្នក​គាំទ្រ​ (Lovatics) ដ៏​ច្រើន​នៅ​ទី​នេះ។

ចំពោះ​អាល់ប៊ុម "Tell Me You Love Me” នេះ​បាន​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ​កញ្ញា​ ឆ្នាំ ២០១៧ ដែល​ក្នុង​នោះ​ក៏​មាន​នៅ​ប្រទេស​កម្ពុជា​ផង​ដែរ។

អ្វី​ដែល​គួរ​រំភើប​បំផុត​នោះ​គឺ អ្នក​គាំទ្រ​​ Demi Lovato បាន​ចាប់​ផ្ដើម​ទិញ​បទ​ចម្រៀង​នាង​នៅ​លើ iTune ​ក៏​ដូច​ជា Stream តាម​រយៈ​ Apple Music រហូត​ដល់​អាល់ប៊ុម​នេះ​ក្លាយ​ជា​អាល់ប៊ុម​មួយ​ជាប់​ចំណាត់​ថ្នាក់​កំពូល​លើ​ iTune ប្រទេស​កម្ពុជា។

Demi Lovato

ម្ចាស់​បទ "Sorry Not Sorry” រូប​នេះ​បាន​សរសេរ​ដូច្នេះ​ថា៖ "#1 នៅ​ប្រទេស​កម្ពុជា! អរគុណ​ចំពោះ​អ្នក​គ្រប់​គ្នា​ ដែល​បាន​ទិញ​និង​ស្ដាប់​អាល់ប៊ុម​នេះ!!!”

ដូច្នេះ​ប្រសិន​ជា​អ្នក​ប្រើប្រាស់​ iTune Store ឫ Apple Music ហើយ​ចង់​គាំទ្រ​ Demi Lovato ដែរ​នោះ​លោក​អ្នក​អាច​ចូល​មើល​តាម​ តំណ​នេះ!

អាន​អត្ថបទ៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី