Hazard៖ ក្រុម​នៅ​ទីក្រុង​ Manchester ខ្លាំង​ តែ Chelsea ក៏​មិន​ណយ

  • 2017-10-20 02:45:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Eden Hazard  យល់​ថា ទាំង​ Manchester City និង Manchester United ខ្លាំង​ដូចគ្នា​ក្នុង​រដូវ​កាល​នេះ ប៉ុន្តែ Chelsea មិន​បោះបង់​ក្នុង​ការ​ប្រជែង​ពាន Premier League ឡើយ។

កាល​ពី​​សប្ដាហ៍​កន្លង​ទៅ តោខៀវ​​បាន​ភ្លាត់​ចាញ់​ Manchester City និង​ក្រុម​មិន​ដែល​ឈ្នះ​សោះ Crystal Palace តែ Hazard  ជឿ​ថា​ក្រុម​​អាច​នឹង​រៀបចំ​ទម្រង់​​លេង​ល្អ​ឡើង​វិញ។ និយាយ​ក្រោយ​ប្រកួត​ស្មើ​ជាមួយ Roma ៣-៣ នៅ Champions League កីឡាករ​បែលហ្សិក​​លើក​ឡើង​ថា៖ "ខ្ញុំ​មិនយល់​ថា ពាន Premier League សម្រាប់ Chelsea រលង​បាត់​ទេ"។

​​Hazard បន្ត​ថា៖ "ខ្ញុំ​គិត​ថា​អ្វី​ៗ​ពេល​នេះ​ប្រែប្រួល​​មិន​ដូច​ឆ្នាំ​មុន។  Man City និង Man United ពិត​ជា​ខ្លាំង​ជាង​ឆ្នាំ​មុន។ ពួក​យើង​ដឹង​ហើយ Premier League នៅ​ផ្លូវ​វែង​ឆ្ងាយ​ទៀត ដូច្នេះ​ពួក​យើង​នឹង​ព្យាយាម​ត្រលប់​មក​វិញ"។ នៅ​សប្ដាហ៍​នេះ​ក្នុង​លីគ Chelsea នឹង​ត្រូវ​ជួប Watford ក្នុង​ដី​ខ្លួន​ឯង  Stamford Bridge៕

ចុចអាន៖

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម