កែវ​ រំចង់​ បារម្ភ​ពី​សមត្ថភាព​ខ្លះៗ​ពេល​វិល​ចូល​សង្វៀន​សារ​ជា​ថ្មី

  • 2017-10-20 02:23:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ល្បី​ឈ្មោះ​របស់​កម្ពុជា​ និង​ជា​អ្នក​ប្រដាល់​ដែល​ធ្លាប់​បង្ហាញ​មុខ​នៅ​សង្វៀន​ធំៗ​ក្រៅ​ស្រុក​ កែវ​ រំចង់​ ថា​ ការ​វិល​ចូល​សង្វៀន​គុន​ខ្មែរ​សារ​ជា​ថ្មី​នេះ​ សមត្ថភាព​អាច​ថា​មិន​ទាន់​ដូច​មុន​នោះ​ទេ​ ប្រហែល​ជា​ស្ពឹក​ស្រពន់​បន្តិច​ហើយ។​

កីឡាករ កែវ រំចង់

កីឡាករ​ កែវ​ រំចង់​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​លោក​ចាប់​ផ្ដើម​ហ្វឹកហាត់​ជា​បណ្ដើរៗ​ហើយ​ ព្រោះ​បើ​គិត​ទៅ​ក៏​នៅ​មិន​យូរ​ប៉ុន្មាន​ដែរ​ទេ​ ហើយ​បច្ចេកទេស​នៃ​ការ​ហាត់​រួម​មាន ​វ៉ៃ​សាក​ វ៉ៃ​ខ្យល់​ លត់​អន្ទាក់​ និង​រត់​យក​កម្លាំង​ស៊ុហ្វ​ និង​សម្រក់​ទម្ងន់​ផង​ដែរ។​

អ្នក​ប្រដាល់​ដែល​បង្ហាញ​មុខ​នៅ​សង្វៀន​ក្រៅ​ប្រទេស​ច្រើន​លើក​រូប​នេះ​បន្ថែម​ថា​ ការ​ឡើង​សង្វៀន​សារ​ជា​ថ្មី​នេះ​ លោក​ក៏​មាន​ការ​បារម្ភ​បន្តិចបន្តួច​ដែរ​ ព្រោះ​ខាន​វ៉ៃ​យូរ​ រាងកាយ​អាច​នឹង​មិន​រហ័សរហួន​ដូច​មុន​ ហើយ​បើ​កម្លាំង​វិញ​អាច​នឹង​ហត់​បន្តិច​ហើយ​ ប៉ុន្តែ​កីឡាករ​រូប​នេះ​ថា​នឹង​ខំប្រឹង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​បំផុត​ដើម្បី​ត្រៀម​ការ​ប្រកួត​មួយ​នេះ។​

កីឡាករ កែវ រំចង់

កែវ​ រំចង់​ នឹង​ឡើង​សង្វៀន​សារ​ជា​ថ្មី​អំឡុង​ចុង​ខែ​ធ្នូ​ ២០១៧​ នេះ​ ហើយ​ប្រហែល​ប៉ះ​ជា​មួយ​កីឡាករ​ថៃ​ អ្នក​ប្រដាល់​រូប​នេះ​ខកខាន​ឡើង​សង្វៀន​ប្រហែល​១ឆ្នាំ​មក​ហើយ ​បន្ទាប់​មក​ពី​ប្រកួត​នៅ​ប្រទេស​បារាំង​វិញ​ហើយ​ជួប​គ្រោះ​ថ្នាក់​ចរាចរ​កាល​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម