Ozil ទម្លាយ​ប្រាប់​មិត្តភ័ក្ដិ​ថា ខ្លួន​ចង់​ទៅ Man Utd

  • 2017-10-20 01:54:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil ចង់​ឲ្យ​លោក Jose Mourinho ផ្ទេរ​រូប​គេ​​ចេញ​ពី Arsenal ហើយ​គេ​បាន​ដាក់​គោលដៅ​ក្នុង​ចិត្ត​ថា​ចង់​ទៅ​ចូលរួម​ជាមួយ  Manchester United ពេល​ក្នុង​ត្រា​របស់​គេ​​អស់​​នៅ​ដាច់​រដូវ​កាល។

តាម​ការ​ឲ្យ​ដឹង​ពី Sportsmail កីឡាករ​អាល្លឺម៉ង់​រូប​នេះ​​បាន​ប្រាប់​មិត្តភ័ក្ដិ​​ខ្លួន​ថា គេ​ជឿជាក់​លោក Mourinho នឹង​នាំ​គេ​ទៅ​បិសាច​ក្រហម​នៅ​រដូវ​កាល​ក្រោយ។  Ozil នឹង​ក្លាយ​ជា​កីឡាករ​ទំនេរ​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី​បាន​ប្រាប់​កាំភ្លើង​ធំ​ថា គេ​មិន​ចង់​បន្ត​កុងត្រា​ទៀត​ទេ។

Arsenal អាច​នឹង​មិនបាន​មួយ​កាក់​មួយ​សេន​​ឡើយ ប្រសិន​បើ​នៅ​រក្សា​កីឡាករ​វ័យ​២៩​ឆ្នាំ​ដល់​ដាច់​រដូវ​កាល​។ បច្ចុប្បន្ន​​លោក​ Arsène Wenger កំពុង​ញាប់ដៃញាប់ជើង​ស្វែង​រក​ក្លឹប​ដែល​ចង់​បាន​ Ozil ដើម្បី​លក់​នៅ​ទីផ្សារ​ដោះដូរ​នៅ​ខែ មករា ខាង​មុខ។ ទោះ​មិន​សូវ​​មាន​ក្លឹប​ចាប់​អារម្មណ៍ Ozil តែ Arsenal ជឿជាក់​​ថា ពួក​គេ​នឹង​រក​អ្នក​ទិញ​បាន មុន​កុងត្រា​របស់​កីឡាករ​ត្រូវ​អស់៕ ​​​​​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី