កុមារ៣ រូប តម្លៃខ្លួនមិនចាញ់សិល្បករ​រៀមច្បង​

  • 2017-10-22 03:14:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបសម្រស់ ភាព​ក្រមិចក្រមើម​​​ជាមួយ​ទេព​កោសល្យ​វៃឆ្លាត​ក្នុង​ការ​សម្ដែង​បាន​ធ្វើ​ឲ្យ​​​ក្មេង​ប្រុស​- ស្រី​​៣ រូប​មាន​ឱកាស​​ចូល​ប្រលូក​សិល្បៈ​តាំង​ពី​អាយុ​ ៦-៧ មក​ម្ល៉េះ​។ ​ចំណែក​ឯ​តម្លៃ​ខ្លួន​ក្នុង​ការ​សម្ដែង​វិញ​ ក៏​​ទទួល​បាន​ខ្ពស់​​មិន​ចាញ់​រៀម​ច្បង​សិល្បៈ​ប៉ុន្មាន​ឡើយ​។

ថ្ងៃ​នេះ​​ Sabay សុំ​ធ្វើ​ការ​បង្ហាញ​ជូន​​តម្លៃ​ខ្លួន​​​នៃ​ការ​ថត​ របស់ក្មេង​ប្រុស​-​ស្រីទាំង​៣​រូប​ខាង​លើ​​​ រួម​មាន​៖​ កុមារី អាង សុជាតា ហៅ ឈូឈូ កុមារី អូន នីតា និង​ កុមារា រីកគី ។

១/ ទាក់​ទង​តម្លៃ​ខ្លួន​ក្នុង​ការ​ថត​រឿង​​កុមារី អាង សុជាតា ហៅ ឈូឈូ បាន​ឲ្យ​ដឹង​ថា ​​សម្រាប់​ការថត​ខ្សែ​ភាព​យន្ត​ភាគ​ និងរឿង​ខ្នាត​ធំ ​នាង​យក​តម្លៃ​ខ្លួន​ខុស​គ្នា​ទៅ​តាម​ប្រភេទ​រឿង​​វែង​ ឬ​ខ្លី​ ទី​តាំង​ជិត​ ឬឆ្ងាយ​។ "​ក្នុង​១​ថ្ងៃ​ ចំពោះ​ការ​ថត​ខ្សែភាពយន្ត​ភាគ​ខ្ញុំ​ទទួល​បាន​ពី​ម្ចាស់​ផលិតកម្ម​ ៧០ដុល្លារ​ ចំណែក​ឯ​រឿង​ខ្នាត​ធំ​វិញ​ ក្នុង​១​ថ្ងៃ​​ខ្ញុំ​ទទួល​បាន​ ១០០ដុល្លារ​"។

២/រី​ឯ​កុមារី​ អូន នីតា សម្រាប់​រឿង​ភាគ​​​​​​ចន្លោះ​ពី​ ៦ ទៅ ៧ ភាគ​ ទទួល​បាន​តម្លៃ​ខ្លួន​ ១ ០០០ ដុល្លារ​ តែ​បើ​រឿង​ភាគ​ថត​គិត​ជា​ថ្ងៃ​វិញ​ ក្នុង​១​ថ្ងៃ​យក​តម្លៃ​ខ្លួន​ ៨០ ដុល្លារ​ ដោយ​ឡែក​រឿង​ខ្នាត​ធំ​ ១ថ្ងៃ​​នាង​ទទួល​បាន​ពី​ម្ចាស់​ផលិតកម្ម​ ១០០ដុល្លារ​។ ចំពោះ​ការ​ថត​ស្ប៉ត​ពាណិជ្ជកម្ម​​ កុង​ត្រា​​១ ឆ្នាំ​ ១ ០០០ ដុល្លារ​ សម្រាប់​ ១​ស្ប៉ត​ (គ្មាន​សិទ្ធិថត​ឲ្យ​អ្នក​ផ្សេង​)។

៣/ ក្រឡេក​មក​ចាប់​អារម្មណ៍​កុមារា រីកគី ឯណេះ​វិញ​​ រឿង​ភាគ​​ថត​នៅ​ភ្នំពេញ​ក្នុង​មួយ​ថ្ងៃ​​​ទទួល​បាន​តម្លៃ​ខ្លួន​ ៧០ ដុល្លារ​ពី​ម្ចាស់​ផលិតកម្ម​ សម្រាប់​ចុះ​ថត​តាម​ខេត្ត​វិញ​​១ថ្ងៃ ទទួល​បាន​​ចន្លោះ​ពី ៨០ ទៅ​៩០ ដុល្លារ​។ រឿង​ដុំ​ក្នុង​មួយ​ថ្ងៃ​ស៊ី​ថ្លៃ​ខ្លួន ១០០ ដុល្លារ​ ៕

ចុចអាន៖ព័ត៌មាន​ទាក់​ទង​ អាង សុជាតា ហៅ ឈូឈូ

ចុចអាន៖រឿងរ៉ាវ ពាក់​ព័ន្ធ អូន នីតា និង រីកគី

អត្ថបទ៖ ឆុង ស៊ីណាន