ឧបករណ៍​កម្សាន្ត​ សេះហោះ​ស្ទើរអស់​ប្រិយភាព​​

  • 2017-10-24 04:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីវករ ផ្ញើ​ជីវភាព​លើរបរ​សេហោះ​អះអាង​ថា​នាពេល​បច្ចុប្បន្ន​នេះ​អជីពនេះ​មិន​សូវ​មាន​ប្រ​ជា​ប្រិយ​ភាព​ដូច​កាលពី​​ជាង​១០​ឆ្នាំមុន​នោះទេ​ដោយថា​យុវ័យ​សម័យនេះ​មិន​សូវ​ពេញ​និយម​ជិះ​សេះ​ហោះ​នេះ​ទេ។

លោក ម៉ឺន ចន្ធូ រស់​នៅ​ក្រុង​ដូនកែវ ខេត្ត​តាកែវ ថា​លោក​បាន​ប្រកប​របរ​នេះ​១៥​ឆ្នាំ​មក​ហើយ ដោយ​ដំបូង​ឡើយ​លោក​បាន​ចំណាយ​ទុក​បីពាន់​ដុល្លារ​សម្រាប់ទិញ​សម្ភារៈ​សេះហោះនេះ។ លោក​ឲ្យ​ដឹង​ថា​កាលពី​១០​ឆ្នាំ​មុន​ក្នុង​មួយ​ពេល​លោក​អាច​រកបាន​រាប់​លាន​រៀល ខណៈដែល​ថា​ពេលនេះ​សឹង​តែ​មិន​មាន​អ្នក​ជិះនោះទេ។

(ឧបករណ៍​កម្សាន្ត​សេះហោះ​ដាក់​ក្នុងពិធី​បុណ្យ​នៅ​វត្តមួយក្នុង​ខេត្ត​តាកែវ)​

លោក​ត្អូញ​ត្អែ​ថាៈ «សេះហោះ​ខ្សោះ​ ប្រជាប្រិយភាព ​ដោយសារ​ យុវជន​លែង​និយម​ជិះនៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ...ឯក្មេង​ៗ​ដែល​ធំៗ​ល្មម ​ក៏​លែង​សូវ​ចាប់​អារម្មណ៍...ពួកគេ​​ងាក​ទៅ​ចាប់​ចិត្ត​​​នឹង​ការ​ រាំ​រែក​ទៅ​វិញ​...ក្មេងតូច​ៗ​ ក៏​របរ​នេះ​ពុំ​អាច​ទាក់​ចិត្ត​បាន​ដោយ​សារ​បញ្ហា​សុវត្ថិភាព»។

ឧបករណ៍​កម្សាន្ត​សេះ​ហោះនេះ​​មាន​ដាក់​ឲ្យជួលជិះ​កម្សាន្ត​នៅ​ពេល​មាន​ពិធី​បុណ្យ​ធំៗ​ដូចជា​កឋិន និងចូល​ឆ្នាំជា​ដើម​នៅ​តាម​វត្ត​នានា។​

លោក ម៉ឺន​ ចន្ធូ បន្ថែម​ថា ការ​កម្សាន្ត​ដ៏ពេញនិយម​សម្រាប់​យុវវ័យនិង​ក្មេងៗខ្មែរ​ កាលពី​ជិត​២០​ឆ្នាំមុន​ ​មួយ​នេះ​  ជៀស​មិន​ផុត​ទេ ពី​ការរក​ចំណូល​កាន់តែ​ តឹងទៅៗ ឬ​​អាច​នឹង​រដួល​រលំ ក៏​ថា​បាន​ ​នៅ​ពេល​អនាគត​៕

ចុចអាន៖

អត្ថបទដោយ៖ ណាក្វាន់