Selena Gomez ទើប​បញ្ចេញ​បទ​ថ្មី​ជាមួយ Marshmello ភ្លេង​អង្រួនកប់!

  • 2017-10-26 03:50:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ​នេះ​កំពូល​តារា​ចម្រៀង Selena Gomez ទើប​តែ​បាន​បញ្ចេញ​បទ​ចម្រៀង​មួយ​បទ​ដែល​មាន​ចំណង​ជើង​ថា​ "Wolves” បក​ប្រែ​ថា​ឆ្កែ​ចចក​ ដែល​មាន​ DJ Marshmello ជា​អ្នក​ផលិត​បទ​ភ្លេង។

គំរប​ Cover បទ "Wolves"

ចំពោះ​បទ​ចម្រៀង​នេះ​ដែរ Selena បាន​បញ្ចេញ​វីដេអូ​ជា​លក្ខណៈ Visualizer ពោល​គឺ​មាន​វីដេអូ​បង្ហាញ​ពី​រូប​ចម្លែក​ ខុស​ប្លែង​ពី​វីដេអូ​ចម្រៀង​ឫ Music Video។ នេះ​ជា​បទ​ចម្រៀង​ទី​៣​ហើយ​ដែល​នឹង​ដាក់​បញ្ចូល​ក្នុង​អាល់​ប៊ុម​ថ្មី​របស់​នាង​បន្ទាប់​ពី​បទ​ "Bad Liar” និង​បទ "Fetish”។

ចំពោះ​ពេល​នេះ​ព័ត៌មាន​ផ្សេងៗ​ទាក់​ទង​នឹង​ចំណង​ជើង​ក៏​ដូច​ជា​ថ្ងៃ​បញ្ចេញ​គឺ​មិន​ទាន់​បញ្ចេញ​នៅ​ឡើយ៕

នេះ​ជា​វីដេអូ​បទ "Wolves” ៖

អាន​អត្ថបទ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី