Sweet កប់! Sam Smith នឹងសរសេរបទចម្រៀង ៤-៥ បទឲ្យសង្សារថ្មី
- 2017-10-27 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sweet កប់! Sam Smith នឹងសរសេរបទចម្រៀង ៤-៥ បទឲ្យសង្សារថ្មី
ចន្លោះមិនឃើញ
បន្ទាប់ពីទាក់ទងជាមួយមិត្តប្រុសថ្មីតារាសម្ដែង Brandon Flynn ជាផ្លូវការ ពេលនេះតារាចម្រៀង Sam Smith បាននិយាយថាកំពុងតែសរសេរបទចម្រៀងថ្មីឲ្យសង្សារខ្លួន។
ម្ចាស់បទ "Stay With Me” រូបនេះគឺកំពុងតែស្រលាញ់សង្សារខ្លួនខ្លាំងរហូតដល់ថ្នាក់សរសេរបទចម្រៀងដល់ទៅ ៤-៥ បទសម្រាប់តែសំណព្វចិត្តខ្លួន។
ដោយមានពាក្យចចាមអារ៉ាមថាអ្នកទាំងពីរបានទាក់ទងគ្នាក្នុងរយៈពេលមិនយូរប៉ុន្មាន អ្នកទាំងពីរក៏ប្រកាសជាផ្លូវការជាសង្សារនឹងគ្នា បន្ទាប់ពីត្រូវបានគេប្រទះឃើញថើបគ្នានៅទីសាធារណៈថ្មីៗនេះ។
ប៉ុន្តែឥឡូវនេះអ្វីៗគឺផ្លូវការហើយ ដោយ Sam Smith តែងតែរំលឹកពីសង្សារខ្លួនមិនឈប់ក្នុងបទសម្ភាសន៍ផ្សេងៗ។
លោកបានរៀបរាប់ថាបទចម្រៀងចាស់ៗ សុទ្ធតែនិយាយពីភាពឯកានិងម្នាក់ឯង ប៉ុន្ដែលើកនេះលោកសប្បាយចិត្តដែលបានសរសេរពីបុរសដែលខ្លួនស្រលាញ់៕
អានអត្ថបទ៖