U17 អង់គ្លេស​លើក​ម្ចាស់​ពាន World Cup យប់​មិញ​ ដោយ​បំបាក់​អេស្ប៉ាញ​ច្រើន​គ្រាប់

  • 2017-10-29 02:32:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​អង់គ្លេសU17 បាន​បង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល យក​ជ័យជម្នះ​លើ​ក្រុម​អេស្ប៉ាញ លើក​ពាន​រង្វាន់ World Cup កាល​ពី​យប់​មិញ​ ដោយ​លទ្ធផល​ ៥-២។ នេះ​បើ​តាម​ BBC Sports។

ក្រុម​តោ​កំណាច​ឈុត​តូច​នេះមិន​ដែល​បាន​ឈាន​ដល់​វគ្គ ៣ ភាគ ៤ ឡើយ​នា​ពេល​កន្លង​មក។ដោយ​ឡែក​ U20 របស់​អង់គ្លេស​ក៏​ទើប​លើក​ពាន​ World Cup របស់​ពួកគេ​នៅ​ក្នុង​ខែ​មិថុនា​ថ្មីៗ​នេះ​ដែរ។

ប៉ុន្តែ​ចំពោះ​ក្រុម​ឈុត​ធំ​អង់គ្លេស ខក​ខាន​មិន​បាន​ឈាន​ដល់​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ ក្នុង​ព្រឹត្តិការណ៍​ World Cup គិត​តាំងពី២១​ឆ្នាំ​ចុង​ក្រោយ​នេះ។

យ៉ាងណាមិញ អង់គ្លេស​បាន​កំណត់​យក​ឆ្នាំ​២០២២ ជា​គោល​ដៅ​ដើម្បី​ឲ្យ​ក្រុម​ជម្រើស​ជាតិឈុតធំ ​​លើក​ពាន​ World Cup។ ប្រភព​ខាង​លើ​បន្ត។

ប្រភព៖ BBC   ប្រែសសម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី