គ្រួសារ​ Lovren រង​ការ​គំរាម​សម្លាប់​មុន​ប្រកួត​ Liverpool នៅ​ Champions League

  • 2017-11-01 04:05:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Dejan Lovren បាន​បង្ហាញ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​លើ​បណ្ដាញ​សង្គម​ បន្ទាប់​ពី​មាន​ការ​គំរាម​សម្លាប់​លើ​ក្រុម​គ្រួសារ​របស់​គេ។

Dejan Lovren

ខ្សែ​ការពារ​កណ្ដាល​មិន​សូវ​ទទួល​ប្រជាប្រិយភាព​ពី​អ្នក​គាំទ្រ​ Liverpool រង​ការ​រិះគន់​ខ្លាំង​ក្នុង​ការ​ប្រកួត​ដែល​ក្រុម​ចាញ់​ Tottenham ៤-១ នៅ​ Premier League កាល​ពី​ថ្ងៃ​ទី​២២​ វិច្ឆិកា​។ រំលង​បាន​ប៉ុន្មាន​ថ្ងៃ​រូប​គេ​បាន​ទទួល​សារ​មួយ​គំរាម​សម្លាប់​ក្រុម​គ្រួសារ​ ពី​ជន​អនាមិក។​

កីឡាករ​សញ្ជាតិ​ក្រូអាត​បាន​និយាយ​ថា៖ "ខ្ញុំ​មិន​អាច​មិន​ខ្វល់ខ្វាយ​បាន​ទេ​នៅ​ពេល​ក្រុម​គ្រួសារ​រង​ការ​គំរាមកំហែង។ ខ្ញុំ​ពិតជា​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយ"។​ ប៉ូលិស​នៅ​តំបន់​ Merseyside ស្ថិត​ក្នុង​ទីក្រុង​ Liverpool បាន​ដឹង​ពី​បញ្ហា​នេះ​តែ​មិន​អាច​ចាត់ការ​អ្វី​បាន​ក្រោម​ហេតុផល​ ​មិន​ទាន់​ទទួល​ពាក្យ​បណ្ដឹង។

Lovren ត្រូវ​គេ​មើល​ឃើញ​ថា​បង្ក​កំហុស​ចំពោះ​គ្រាប់​បាល់​ដំបូង​២​គ្រាប់​ក្នុង​ការ​ប្រកួត​ជាមួយ​ Spurs នៅ Wembley ហើយ​​ភ្លាមៗ​ត្រូវ​លោក Jurgen Klopp សម្រេច​ចិត្ត​ប្ដូរ​ចេញ​ទោះ​លេង​បាន​ត្រឹម​៣១​នាទី​ក៏ដោយ​។​ នៅ​ប្រកួត​មុន​ម្ចាស់​អាវលេខ​៦នៅ​ Liverpool មាន​ឈ្មោះ​លេង​ប្រកួត​ទល់ Huddersfield ដែរ​តែ​បែរ​ជា​ខកខាន​វិញ​ដោយសារ​របួស​ពេល​កម្ដៅ​សាច់ដុំ៕

ក្រុមគ្រួសារ Lovren

ចុចអាន៖

ប្រភព៖ theguardian   ប្រែសម្រួល៖ វីរ៉ុត