Neville ថា Chelsea លក់ Matic ខុស​ធ្ងន់​ ក្រោយ​ចាញ់ Roma

  • 2017-11-01 03:13:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Phil Neville អតីត​កីឡាករ​របស់ Man Utd បាន​លើក​ឡើង​ថា បញ្ហា​របស់ Chelsea ក្នុង​រដូវ​កាល​នេះ មក​ពី​លក់​ Nemanja Matic កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ។

ក្រុម​តោ​ខៀវ​បាន​ចាញ់​ក្រុម​មក​ពី​អ៊ីតាលី Roma ធ្ងន់​ក​​ ៣-០ ក្នុង Champions League  កាល​ពី​យប់​មិញ និង​កំពុង​តាម​ពិន្ទុ​ក្រុម​នៅ​ទីក្រុង  Manchester ​ទាំង​ពីរ​នៅ Premier League។ ចំពោះ​បញ្ហា​របស់ Chelsea ឆ្នាំ​នេះ Neville បាន​មើល​ឃើញ​ថា ដោយ​សារ​គ្មាន​អ្នក​ជំនួស​កន្លែង​របស់​ខ្សែ​បម្រើ​ការពារ Matic។

និយាយ​ប្រាប់ BBC 5live បុរស​វ័យ​៤០​ឆ្នាំ​បាន​និយាយ​ថា៖ "តើ​ Chelsea មាន​ចន្លោះ​ត្រង់​ណា? ពាក្យ​មួយ​ម៉ាត់​គត់​គឺ Matic។ នាទី​ដែល​ពួក​គេ​លក់ Nemanja Matic គឺ​ជា​កំហុស​ធ្ងន់​មួយ។ គ្រា​​ដែល Matic ចាប់​ដៃ​គូ​ជាមួយ Kane ពេល​នោះ Chelsea ការពារ​ល្អ​ណាស់។ អ្នក​ដែល​សម្រេច​ចិត្ត​លក់​ពេល​នោះ គួរ​បណ្ដេញ​ចោល​ទៅ។ ព្រោះ​ជា​ការ​សម្រេច​ចិត្ត​​ដ៏​អន់​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​នៅ  Premier League។

Neville បន្ថែម​ថា៖ កីឡាករ Chelsea ពេល​នេះ​ត្រូវ​ការ​ Matic ណាស់។ Chelsea ខំ​ទិញ Bakayoko ដើម្បី​បំពេញ​តួ​នាទី Matic។ តែ Bakayoko ​មិនមែន​កីឡាករ​ដូច​ Matic ទេ។ គ្មាន​នរណា​ជំនួស​ Matic បាន​ទេ"។ Nemanja Matic បាន​ចេញ​ពី Chelsea ទៅ Man Utd ក្នុង​រដូវ​កាល​នេះ​ជាមួយ​តម្លៃ​​ខ្លួន៤០​លាន​ផោន៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី