Sam Smith បញ្ចេញ​បទ​ចម្រៀង​ថ្មី​បញ្ចូល​អារម្មណ៍​កម្សត់​ខ្លាំង!

  • 2017-11-01 08:29:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sam Smith ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​តារា​ចម្រៀង​ម្នាក់​ដែល​តែង​តែ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ចម្រៀង​ខ្លួន ស្រក់​ទឹក​ភ្នែក​ជា​ញឹក​ញាប់។

ថ្មី​ៗ​នេះ​លោក​ទើប​តែ​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​បទ​ទៀត​គឺ "Burning” ដែល​ជា​បទ​ចម្រៀង​និយាយ​ពី​ស្នេហា​បែក​បាក់​ជាមួយ​​នឹង​សំឡេង​ព្យ៉ាណូ​ ដែល​មាន​អត្ថន័យ​កម្សត់​មិន​ចាញ់​បទ​មុនៗ​នោះ​ឡើយ។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ BBC Radio's MistaJam ម្ចាស់​បទ "Stay With Me” រូប​នេះ​បាន​និយាយ​ថា​បទ​ចម្រៀង​ថ្មី​​ "Burning” គឺ​ជា​បទ​ដែល​លោក​ធ្លាប់​ឆ្លង​កាត់​និង​មាន​អត្ថន័យ​ចំពោះ​លោក​បំផុត​ ដែល​បាន​តែង​និពន្ធ​ឡើង។

Sam បាន​បន្ត​ថា៖ "ខ្ញុំ​ធ្លាប់​បាន​ឆ្លង​កាត់​ពេល​ដ៏​អាក្រក់​មួយ​ឆ្នាំ​មុន។ ខ្ញុំ​រស់​នៅ​ទីក្រុង​ London ហើយ​ខ្ញុំ​បាន​ឆ្លង​កាត់​ការ​បែក​បាក់​ស្នេហា​មួយ​។ ខ្ញុំ​បាន​ប្រឈម​មុខ​នូវ​​ការ​បែក​បាក់​នោះ​ក្នុង​ផ្លូវ​មួយ​ដែល​មិន​ល្អ គឺ​ដូច​ជា​ដើរ​លេង​ច្រើន​ខ្លាំង​ជា​ដើម។ ពេល​នោះ​ខ្ញុំ​ប្រៀប​ដូច​ជា​កំពុង​ឆេះ (Burning) អញ្ចឹង​ដែរ។"

ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​បញ្ចូល​អារម្មណ៍​ទាំង​ស្រុង​ទៅ​ក្នុង​បទ​ចម្រៀង​នេះ​ ដែល​ធ្វើ​ឲ្យ​អត្ថន័យ​ និង​ការ​បក​ស្រាយ​គឺ​ពិត​ជា​ពោរពេញ​ទៅ​ដោយ​មនោសញ្ចេតនា​៕

ចង់​ដឹង​ច្បាស់​មក​ស្ដាប់​បទ​នេះ​ទាំង​អស់​គ្នា៖

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី