ដឹង​មូលហេតុ​ ឡុង​ សុភី​ វ៉ៃ​ខ្លាំង​មួយ​រយៈ​នេះ​ហើយ

  • 2017-11-01 09:50:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​វិស័យ​ប្រដាល់​គុន​ខ្មែរ​ប្រហែល​ជា​ដឹង​ហើយ​ថា​ មួយ​រយៈ​ចុង​ក្រោយ​នេះ​អ្នក​លេង​ជង្គង់​ ឡុង​ សុភី​ ហាក់​មាន​សមត្ថភាព​ប្រកួត​ប្លែក​ខុស​ពី​ធម្មតា​ ហើយ​លទ្ធផល​ទៀត​សោត​គឺ​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​មុន​ទឹក​ទី៥​រហូត។​

កីឡាករ ឡុង សុភី ពេលឈ្នះថៃ

បើ​តាម​ឲ្យ​ដឹង​ពី​លោក​គ្រូ​ ឡុង​ សាលវ័ន្ត​ លើក​ឡើង​ថា​ ពី​មុន​កូន​សិស្ស​របស់​លោក​ហាក់​ធ្លាក់​សមត្ថភាព​នោះ​បណ្ដាល​មក​ពី​មាន​ជំងឺ​ខ្លះ​ៗ​ ស្រប​ពេល​គេ​ទើប​រៀបការ​រួច​ផង​ ហើយ​ចិត្ត​ក៏​រអា​បន្តិច​ទើប​ការ​ប្រកួត​របស់​គេ​ធ្លាក់​ដូច្នេះ។​

គ្រូ​ប្រដាល់​គុន​ខ្មែរ​ខាង​លើ​បន្ត​ថា​ លោក​បាន​ប្រាប់​ដល់​កូន​សិស្ស​ជា​ពិសេស​ «ឡុង​ សុភី​»​ តែ​ម្ដង​ថា​ ត្រូវ​តែ​ប្ដូរ​របៀប​វ៉ៃ​ឡើង​វិញ​ ពេល​ឡើង​វ៉ៃ​គឺ​វ៉ៃ​យក​ប្រជាប្រិយភាព​ មិន​មែន​វ៉ៃ​លំ​លំ​ឲ្យ​តែ​រួច​នោះ​ទេ​ ហើយ​ចំពោះ​ស្នៀត​ប្រយុទ្ធ​និមួយៗ​ត្រូវ​តែ​ច្បាស់​ បើ​ប្រើ​កែង​ ទាត់​ ឬ​ជង្គង់​មួយៗ​ត្រូវ​តែ​ធ្ងន់​តែ​ម្ដង​ នៅ​ពេល​ប្រកួត​ក៏​ដូច​គ្នា​ដែរ​ផ្ដាច់​បាន​ត្រូវ​តែ​វ៉ៃ​ផ្ដាច់។​

លោកគ្រូ ឡុង សាលវ័ន្ត

អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​លើក​ឡើង​ទៀត​ថា​ លោក​ពិត​ជា​សប្បាយ​ចិត្ត​ក្រោយ​ឃើញ​លទ្ធផល​ល្អ​បែប​នេះ​ ក៏​ដូច​ជា​កូន​សិស្ស​ស្ដាប់​នូវ​អ្វី​ដែល​លោក​បាន​ប្រាប់​ និង​បង្ហាត់បង្ហាញ​ ហើយ​កីឡាករ​ខ្លួន​ឯងមាន​ការ​ប្ដេជ្ញា​ថា​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​​ទៀត​។​

កីឡាករថៃ សន្លប់ដោយសារ​ជង្គង់ ឡុង សុភី

កីឡាករ​ ឡុង​ សុភី​ ឬ​ នី​ សុភី​ ជា​កូន​សិស្ស​របស់​លោក​គ្រូ​ ឡុង​ សាលវ័ន្ត​ មក​ពី​ក្លឹប​ប្រដាល់​សាលវ័ន្ត​កីឡា​ ហើយ​កីឡាករ​រូប​នេះ​ផ្ដួល​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឲ្យ​សន្លប់មុន​ទឹក​ទី៥​ ចំនួន​៤លើក​ជាប់​ៗ​គ្នា​ នាការ​ប្រកួត​មិត្តភាព​អន្តរជាតិ​តាម​សង្វៀន​ក្នុង​ស្រុក​នានា​កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​