វិធីសាស្ត្រ​បន្ត​ជំហាន​ទៅ​មុខ​ដើម្បី​សម្រេច​ក្ដី​សុបិន ​ពេល​ជួប​ការ​​លំបាក

  • 2017-11-06 06:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​ភាគច្រើន​ប្រឹង​សម្រេច​ក្ដី​សុបិន​ខ្លួន ប៉ុន្តែ​អ្នក​ខ្លះ​បែរជា​បរាជ័យ​ ឬ​ចុះ​ចាញ់​ពេល​ជួប​បញ្ហា​លំបាក​​នៅ​ពាក់​កណ្ដាល​ទី។ អ្នក​ខ្លះ​ស្ទើរតែ​ជោគជ័យ​​ទៅ​ហើយ ប៉ុន្តែ​​ពួកគេ​ចុះ​ចាញ់​មុន​ឱកាស​ប​ន្ដិ​ច​។ ហេតុ​នេះ ទើប​មាន​សំនួរ​ពេញ​និយម​មួយ​ថា “​តើ​គួរ​ធ្វើ​ដូចម្ដេច​ទើប​អាច​បន្ត​ជំហាន​ទៅ​មុខ​ពេល​ជួប​គ្រា​លំ​បាក និង​ធ្វើ​ដូចម្ដេច​ទើប​អាច​សម្រេច​ក្ដី​សុបិន​បាន​?”

​១. ស្រមៃ​៖ សូម​ស្រមៃ​រូបភាព​ដែល​អ្នក​អាច​ប្រឈម​នឹង​ការ​លំបាក និង​គ្រប់​ពេល​ដែល​អ្នក​ចង់​ចុះចាញ់ តែ​អ្នក​នៅតែ​ជ្រើស​យក​ជំហាន​ទៅមុខ ធ្វើ​ការ​​​តស៊ូ​ជាមួយ​បញ្ហា​នោះ​។ តើ​អ្នក​នឹង​និយាយ​ជាមួយ​ខ្លួនឯង​ដូចម្ដេច​ពេល​ជួប​ឧបសគ្គ​លំបាក​? វា​មិនមែន​ជា​ការ​ស្រមៃ​តែ​រូបភាព​ជោគ​ជ័យ​ទេ តែ​ជា​ការ​ស្រមៃ​រូបភាព​ដែល​អ្នក​ប្រឹង​ប្រែង​ជំរុញ​ខ្លួនឯង​ក្នុង​គ្រា​លំ​បាក​រហូត​ទទួល​បាន​ជោគ​ជ័​យ​។ ការ​ស្រមៃ​បែប​នេះ​នឹង​បណ្ដុះ​កម្លាំង​ចិ​ត្ដ​ពេល​អ្នក​ជួប​បញ្ហា​លំ​បាក​។

​​២. ស្រាវជ្រាវ​៖​ ចូរ​ស្រាវជ្រាវ​រក​គំរូ ឬ​បុគ្គ​ល​ដែល​មាន​ក្ដី​សុបិន​ដូច​អ្នក និង​ដើរ​គន្លង​នោះ​មុន​អ្នក ហើយ​រៀន​សូត្រ​ពី​ពួកគេ​ទាំង​ជោគ​ជ័​យ បរា​ជ័យ ការ​រកឃើញ និង​បទពិសោធន៍​ពួកគេ ដើម្បី​បញ្ចៀស​ការ​ខាត​ពេល​និង​កម្លាំង និង​មិនចាំបាច់​ដើរ​ផ្លូវខុស​ដែល​មាន​ជា​គំរូ​រួចហើយ តែ​សូម​កុំ​ខ្លាច​បរាជ័​យ​អី​។

​៣. ធ្វើ​សកម្មភាព​៖​ ដំណើរ​រាប់​យោជន៍​ផ្ដើម​ពី​ជំ​ហាន​ដំ​បូ​ង​។ អ្នក​ចាំបាច់​ត្រូវធ្វើ​សកម្មភាព​ជា​រៀងរាល់ថ្ងៃ​ដើម្បី​រំ​កិល​ឱ្យ​កាន់តែ​ជិត​ក្ដី​សុបិន​អ្នក​។ បុគ្គ​ល​ជោគ​ជ័យមិនបាន​ពឹង​លើ​សំ​ណា​ង​ទេ តែ​ពួកគេ​ប្រឹង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​ជាច្រើន​ឆ្នាំ​ឆ្នាំ​ដើម្បីឱ្យ​ក្ដី​សុបិន​ជោគ​ជ័យ​។ ពួកគេ​ឱ្យ​តម្លៃ​ការតស៊ូ និង​មិន​រអ៊ូរទាំ​ចំពោះ​ការខំ​ប្រឹង​ប្រែង​របស់ខ្លួន​ទេ​។

​៤. សហ​គមន៍​៖​ អ្នក​ត្រូវមាន​ក្រុម​មនុស្ស​ដែល​ប្ដេជ្ញា​ចិត្ដ​មុតមាំ វិជ្ជមាន ​និង​វៃឆ្លាត​ជុំវិញ​អ្នក ​ដើម្បី​អាច​ផ្ដល់យោបល់​និង​លើក​ទឹក​ចិ​ត្ដ​អ្នក​។ បើ​អ្នក​មិនទាន់​មាន​ក្រុម​មនុស្ស​បែប​នោះទេ សូម​ផ្ដើម​ប្រមូល​ផ្ដុំ​ទៅ​។ ការ​តាំង​ចិត្ដ​ទទួល​យោបល់​មាន​ប្រយោជន៍​ពី​មនុស្ស​ដែល​នៅ​លើ​ផ្លូវ​តែ​មួយ​ជាមួយ​អ្នក នឹង​បន្ដ​ក្ដី​សុបិន​អ្នក​ឱ្យ​នៅ​រស់​រវើក​៕

ប្រភព៖ jvfocus   ប្រែសម្រួល៖ លី គីមហ្គិច

អត្ថបទពេញនិយម