ចូលមើលពន្ធនាគារផ្កាយប្រាំ សម្រាប់ឃុំព្រះកាយអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត ១១អង្គ
- 2017-11-07 02:23:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចូលមើលពន្ធនាគារផ្កាយប្រាំ សម្រាប់ឃុំព្រះកាយអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត ១១អង្គ
ចន្លោះមិនឃើញ
កាលពីថ្ងៃសៅរ៍ ទី ៤ វិច្ឆិកាកន្លងទៅ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានបើកប្រតិបត្តិការចាប់ព្រះកាយអង្គម្ចាស់ជាច្រើនអង្គ រួមទាំងមន្ត្រីមួយចំនួនពីបទប្រព្រឹត្តិអំពើពុករលួយ បន្ទាប់ពីគណៈកម្មការប្រឆាំងអំពើពុករលួយបានបង្កើតឡើង។
ស្រាប់តែនៅថ្ងៃទី ៧ វិច្ឆិកានេះ លេចធ្លាយរូបថតពីកន្លែងឃុំព្រះកាយរបស់អង្គម្ចាស់ទាំង ១១អង្គ មន្ត្រី ៣៨នាក់ និងអ្នកជំនួញផ្សេងទៀត កំពុងគេងលើពូកក្នុងបន្ទប់ពន្ធនាគារផ្កាយប្រាំ រងចាំសម្រេចពីថ្នាក់លើ។ ប្រតិបត្តិការនេះ ត្រូវបានគេចាត់ទុកថា ជាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រអារ៉ាប៊ីសាអ៊ូឌីត។
រូបថតមួយសន្លឹកដែលសារព័ត៌មាន Dailymail ទទួលបានផ្ដាច់មុខ បានបង្ហាញឲ្យឃើញទិដ្ឋភាពអង្គម្ចាស់ និងមន្ត្រីជាប់ចោទកំពុងដណ្ដប់ភួយលើពូក ស្ថិតនៅក្នុងបន្ទប់សណ្ឋាគារផ្កាយប្រាំ Ritz Carlton Hotel ក្នុងរាជធានី Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ប្រភពពីសារព័ត៌មានក្នុងស្រុកអះអាងថា ក្នុងចំណោមអ្នកជាប់ក្នុងរូបថតនេះ ក៏មានមហាសេដ្ឋីជំនួញពាន់លានដុល្លារអង្គម្ចាស់ Al-Waleed bin Talal និងជាក្មួយព្រះមហាក្សត្រតែម្ដងដែលមានទ្រព្យ ១៨ពាន់លានដុល្លារ និងភាគហ៊ុនក្នុងក្រុមហ៊ុន Twitter, Lyft and Citigroup។ អង្គម្ចាស់អង្គនេះជាប់ចោទពីបទ ចរាចរណ៍លុយកខ្វក់ ស៊ីសំណូក បន្លំប្រាក់មន្ត្រីថ្នាក់ក្រោម។ ចំណែក ពេលវេលាសវនាការគេមិនទាន់ដឹងនៅឡើយទេ៕
ចុចអាន៖
ចូលមើល ភូមិគ្រឹះរបស់អតីតអង្គម្ចាស់អារ៉ាប់ ដែលមានតម្លៃរាប់លានដុល្លារ
ត្រឹម១៦ឆ្នាំ ទីក្រុងឌូបៃ កែមុខមាត់ពីវាលខ្សាច់ មកមានអគារកប់ពពកច្រើនមិននឹកស្មាន