ទោះ​ក្លាយ​ជា​ខ្មោច ក៏​ Face ID លើ iPhone X នៅ​តែ​ចាប់​បាន​

  • 2017-11-08 01:49:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី Apple បាន​ដក​មុខងារ​សុវត្ថិភាព​ស្កេន​ខ្ចៅ​ដៃ​ចេញ​ពី iPhone X ក្រឡេក​ទៅ​មុខងារ​ថ្មី Face ID បែប 3D ហាក់​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្ពស់​ពី​សំណាក់​អតិថិជន។ រហូត​ដល់​ថ្នាក់​ម្ចាស់​គណនី YouTube មាន​ឈ្មោះ iJustine បាន​ចាប់​ដៃ​ជាមួយ​អ្នក​ផាត់​មុខ​ដ៏​ជំនាញ​មួយ​រូប ឲ្យ​ផ្លាស់ប្ដូរ​មុខមាត់​ខ្លួន​ឯង ពី​មនុស្ស​ធម្មតា​ទៅ​ជា​ខ្មោច Zombie វិញ។​

ថ្វី​បើ​ផ្ទៃ​មុខ​សឹង​តែ​ប្ដូរ​ទាំង​អស់​ក៏​ពិត​មែន ប៉ុន្តែ​មុខងារ​សុវត្ថិភាព Face ID បន្ត​រក្សា​ចាប់​បាន​ដដែល ហើយ​ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​មាន​ភាព​រហ័ស​ថែម​ទៀត​ផង ដែល​​ធ្វើ​ឲ្យ​នាង​អាច Unlock ចូល​ទៅ​កាន់​ផ្ទាំង Homescreen បាន​ជា​ធម្មតា។​ ក្រោយ​ការ​តេស្ត​នេះ​រួចរាល់ អ្នក​ជំនាញ​បាន​លើក​ឡើង មិន​ថា​តែ​មុខ​របស់​អ្នក​ត្រូវ Makeup (តុបតែង) ក្ដី ក៏​ភាគរយ​ច្រើន Face ID នឹង​បំពេញ​កាតព្វកិច្ច​បាន​ល្អ​ដូច្នោះ​ដែរ។

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Bgr   ប្រែសម្រួល៖ កៅ រក្សា