តារាឥណ្ឌាចំណាស់ ៥០ប្លាយ រងការរិះគន់យ៉ាងដំណំ ក្រោយបង្ហាញមុខសង្សារក្មេងល្ហក់
- 2017-11-08 02:23:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាឥណ្ឌាចំណាស់ ៥០ប្លាយ រងការរិះគន់យ៉ាងដំណំ ក្រោយបង្ហាញមុខសង្សារក្មេងល្ហក់
ចន្លោះមិនឃើញ
តារាជើងចាស់ មានកេរ្តិ៍ឈ្មោះបោះសំឡេងពាសពេញប្រទេសឥណ្ឌា បានរងនូវពាក្យរិះគន់យ៉ាងចាស់ដៃ ក្រោយបង្ហាញរូបភាពគូស្នេហ៍របស់ខ្លួនលើបណ្ដាញអ៊ីនធឺណិត។
លោក Milind Soman តារាសម្ដែងឥណ្ឌា វ័យ ៥២ឆ្នាំ កំពុងស្ថិតក្នុងស្ថានភាពវឹកវរហើយ បន្ទាប់ពីបើកបង្ហាញរូបភាពរបស់ខ្លួនជាមួយមិត្តស្រីថ្មីដែលមានអាយុត្រឹម ១៨ឆ្នាំប៉ុណ្ណោះ។ តាមព័ត៌មានចុះផ្សាយបាន បញ្ជាក់ថា ពួកគេទាំង ២បានទាក់ទងស្នេហាគ្នា រយៈពេលជាង ៤ខែហើយ។
ជាក់ស្ដែង កាលពីសប្ដាហ៍កន្លងទៅ តារាប្រុសអាយុប្លាយរូបនេះ បានបង្ហោះរូបភាពពេលវេលាដ៏មានក្ដីសុខរួមគ្នាជាមួយមិត្តស្រី អំឡុងពេលវិស្សមកាល លើគណនី Instagram។ ប៉ុន្តែភ្លាមៗ មហាជនអ្នកប្រើបណ្ដាញអ៊ីនធឺណិត បាននាំគ្នាសម្ដែងការមិនពេញចិត្តទាល់តែសោះ ចំពោះតារាប្រុសឥណ្ឌារូបនេះ ដោយសារខាងស្រីមានវ័យក្មេងពេក ហើយគម្លាតអាយុរវាងអ្នកទាំង ២គឺខុសគ្នាឆ្ងាយណាស់ ប្រៀបដូចឪពុក និងកូន។
ស្របពេលមានមតិមិនពេញចិត្ត ក៏មានអ្នកខ្លះទៀត អបអរចំពោះគូស្នេហ៍គូនេះ ដោយបាននិយាយថា ស្រឡាញ់ គឺស្រឡាញ់ ទោះអាយុខុសគ្នា ជាង ៣០ឆ្នាំ ប៉ុន្តែគ្មានបញ្ហាអ្វីឡើយ៕
ចុចអាន៖
ទើបអាយុប៉ុណ្ណឹងសោះ តួកុមារ ហនុមាន នេះអាចដណ្ដើមពានធំដល់ម្ល៉ឹង!
ដៃគូដ៏ស័ក្ដិសមតារាឥណ្ឌា ៧គូ ប្ដូរពីគូស្នេហ៍ មកជាបងប្អូន!