២​ចំណុច​ នាយ ចឺម​ សង្ឃឹមអាច​ជំនួស​​តំណែង​ ខេមរៈ សិរីមន្ត​ នៅ​សាន់ដេ​

  • 2017-11-09 03:15:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំបូង​ឡើយ​ ខេមរៈ សិរីមន្ត ​​​​ជា​​​កំពូល​បង​ធំ​ប្រចាំ​ផលិតកម្ម​សាន់​ដេ​ ប៉ុន្តែ​​ក្រោយ​ពី​លោក​ ចូល​ផលិតកម្ម​រស្មី​ហង្ស​មាស​ រួច​មក​ នាយ ចឺម​ ​​ជា​តារា​ចម្រៀង​នៅ​សាន់​ដេ​ មួយ​រូប​​សង្ឃឹម​ថា ​ខ្លួន​អាច​ជំនួស​តំណែង​​ប្អូន​ប្រុស​ ខេមរៈ ភារុណ បាន​ ព្រោះ​តែ​នាយ​មាន​២ចំណុច​​សំខាន់​ៗ​​។

២ ចំណុច​ដែល​នាយ ចឺម សង្ឃឹម​ជំនួស​តំណែង​ ខេមរៈ សិរីមន្ត នៅ​ផលិតកម្ម​សាន់​ដេ​​​មាន​៖​ ទី១ បទ​ចម្រៀង​របស់​នាយ​ ទទួល​បាន​ការ​គាំ​ទ្រ​​យ៉ាង​ច្រើន​ពី​សំណាក់​មហា​ជន​ស្ទើរ​តែ​គ្រប់​មជ្ឈដ្ឋាន​។ ទី​២ ​ខិត​ខំ​​បង្កើត​ក្បាច់​រាំ​ថ្មី​​ៗ​ដោយ​ខ្លួន​ឯង​។ ក្មួយ​ប្រុស​នាយ​ក្រូច​​បថា​ ៖​"ហេតុ​អ្វី​បាន​​ខ្ញុំ​ហ៊ាន​យក​២​ចំណុច​នេះ​មក​អះ​អាង​ ព្រោះ​​មួយ​រយៈ​ចុង​ក្រោយ​នេះ​បទ​​ចម្រៀង​ខ្ញុំ​ចេញ​មក​ទទួល​ បាន​ការ​គាំ​ទ្រ​ពី​ពុក​ម៉ែ​បង​ប្អូន​​ស្ទើរ​តែ​គ្រប់​បទ​"។

ម្ចាស់​បទ​ "អ្នក​អត់​សង្សារ​លើក​ដៃ​" បន្ថែម​ថា​ សេចក្តី​​សង្ឃឹម​បាន​តំណែង​ ខេមរៈ សិរីមន្ត នៅ​សាន់​ដេ​ មិន​បាន​ន័យ​ថា នាយ មាន​អំនួត​លើ​ខ្លួន​ឯង​​នោះ​ឡើយ ប៉ុន្តែ​នេះ​ជា​មហិច្ឆតា​ និង​​​គោល​ដៅ​មួយ​ សម្រាប់​ថ្ងៃ​អនាគត ​ទោះ​បី​ជា​មិន​បាន​​ដល់​កំពូល​ដូច​ សិរីមន្ត បាន​ត្រឹម​តែ​ក្បែរ​ហ្នឹង​ក៏​បាន​ដែរ​៕

ចុចអាន​ព័ត៌មាន​ពាក់​ព័ន្ធ​ជាមួយ​សិល្បៈ​ខាង​ក្រោម​៖​

បន្ទាប់​ពី​ ប៊ី សុធារី ​បវរកញ្ញា​២​រូប​ត្រៀម​ទៅ​ដណ្ដើម​មកុដ​អន្តរជាតិ​ខែ​ក្រោយ​នេះ

​ស៊ី​ស៊ី​ ប្រែ​ប្រួល​​​ច្រើន​ក្រោយ​ពី​​មាន​ឈ្មោះ​កញ្ញា​ឯក​​ដង​ខ្លួន​សិច​ស៊ី​

សម្រេច​ដូរ​ឈុត​​តំណាងជាតិថ្មី​អត្ថន័យអស្ចារ្យ សម្រាប់​ Miss Global កម្ពុជា​​(វីដេអូ)

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទពេញនិយម