រក​ឃើញ​ជើង​ខ្លាំង​ផ្ដួល​រថយន្ត​ ​Bugatti Chiron​ ​ក្នុង​ល្បឿន​ ​៤៥៧គ.ម/ម៉

  • 2017-11-09 07:56:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ ​Koenigsegg​ ​ម៉ូដែល​ ​Agera RS​ ​របស់​ក្រុមហ៊ុន​ស៊ុយអែត​ ​បាន​បំបែក​កំណត់​ត្រា​ថ្មី​ ​ជា​រថយន្ត​បើក​លើ​ផ្លូវ​ស្រប​ច្បាប់​ល្បឿន​អតិបរមា​លឿន​បំផុត​ក្នុង​លោក​ ​គឺ​ដល់​ ​៤៥៧ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​យក​ឈ្នះ​លើ​រថយន្ត​ ​Bugatti Chiron​ ​ដែល​ឈរ​ចំណាត់​ថ្នាក់​លេខ​ ​១​ ​នា​ពេល​កន្លង​ទៅ​ ​ក្នុង​ល្បឿន​ ​៤៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង

Agera RS​ ​បំពាក់​នូវ​ម៉ាស៊ីន​ ​Twin-turbocharged​ ​ប្រភេទ​ ​V8​ ​ចំណុះ​ ​៥,០ លីត្រ​ ​កម្លាំង​ ​១ ៣៦០ សេះ។

យ៉ាងណាមិញ​យើង​ក៏​មិន​ប្រាកដ​ចិត្ត​ថា​ ​Agera RS​ ​អាច​រក្សា​តំណែង​បាន​យូរ​ប៉ុណ្ណា​នោះ​ទេ​ ​ស្រប​ពេល​កន្លង​ទៅ​ ​Hennessey​ ​ក៏​បាន​ប្រកាស​ពី​រថយន្ត​របស់​ខ្លួន​ ​Venom F5​ ​ដែល​បង្ហើប​ថា​មាន​ល្បឿន​អតិបរមា​អាច​ឡើង​ដល់​ ​៤៨២ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ ​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ ត្រូវ​ពង្រឹង​លើ​គុណភាព​សំបក​កង់​រថយន្ត​ឲ្យ​មាន​គុណភាព​ខ្ពស់​ ​ដើម្បី​ទប់ទល់​ជាមួយ​ល្បឿន​រត់​ដ៏​ខ្លាំងក្លា​ខាង​លើ​បាន៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Cnet   ប្រែសម្រួល៖ កៅ រក្សា