ធ្លាយ​តម្លៃ​បើក​កុម្ម៉ង់​ ​Mate 10 Pro​ ​នៅ​ប្រទេស​ថៃ​ ​នា​សប្ដាហ៍​ក្រោយ

  • 2017-11-09 04:37:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ​Huawei​ ​នឹង​បើក​ឲ្យ​ ​Pre-Order​ ​(កុម្ម៉ង់​ទិញ)​ ​ម៉ូដែល​ ​Mate 10 Pro​ ​ចាប់​ពី​ថ្ងៃ​ទី ១៨ វិច្ឆិកា​ត​ទៅ ក្នុង​តម្លៃ​ ​២៧,៩០០ បាត​ ​ឬ​ប្រហែល​ ​៨៤២ ដុល្លារ​ ​នៃ​ជម្រើស​ ​RAM ៦GB និង ROM ១២៨GB។

Mate 10 Series​ ​ឆ្នាំ​ ​២០១៧​ ​នេះ​ ​បាន​បំពាក់​នូវ​ឈីប​ ​Kirin 970​ ​និង​ឈីប​ ​**AI​ ​ឬ​ ​NPU​ ​មាន​អេក្រង់​ជា​ប្រភេទ​ ​FullView Display​ ​ទំហំ​ ​៦.0 អ៊ីញ​ ​ទម្ងន់​ខ្លួន​ ​១៧៨ ក្រាម​ ​និង​កម្រាស់​ ​៧.៩ ម.ម។​ ដំណើរការ​ដោយ​ ​CPU​ ​ប្រភេទ​ ​Octa-core​ ​និង​ ​GPU Mali-G72 MP12​ ​សម្រប​ប្រព័ន្ធ​ ​Android 8.0 និង​ផ្ទៃ​ ​Interface EMUI 8.0​ ​មក​ជាមួយ​ស្រាប់។

ជា​ស្មាតហ្វូន​ដែល​បំពាក់​កាមេរ៉ា​ភ្លោះ​ខាង​ក្រោយ​ ​មួយ​គ្រាប់​ទំហំ​ ​20MP​ ​ប្រភេទ​ ​Monochrome​ ​និង​ ​12MP​ ​ផ្សេង​ទៀត​ប្រភេទ​ ​RGB​ ​ផ្សំ​មុខងារ​ពិសេស​ ​2X Hybrid Zoom​ ​និង​ការ​ថត​វីដេអូ​កម្រិត​ ​4K​ ​បាន​យ៉ាង​រលូន​ថែម​ទៀត​ផង។ ថាមពល​ថ្ម​ខ្លាំង​ទំហំ​ ​៤ ០០០mAh​ ​មាន​ជម្រើស​ខ្លួន​ពីរ​ពណ៌​ ​រវាង​ Midnight Blue​ ​និង​ ​Mocha Brown៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Flashfly   ប្រែសម្រួល៖ កៅ រក្សា