ច្បាស់​ការ​ហើយ! BTS នឹង​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ល្បីរបស់ Ellen ឆាប់ៗនេះ

  • 2017-11-10 02:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត ក្រុម​តារា​ចម្រៀង​ប្រុស​កូរ៉េ​ដ៏​មាន​ប្រជាប្រិយភាព BTS បាន​យល់​ព្រម​ តាម​ការ​ស្នើ​សុំ​ បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ទូរទស្សន៍​ដ៏​ល្បី​ “The Ellen Degeneres Show” ហើយ​ក្រោយ​ពី​មាន​ពាក្យ​ចចាមអារ៉ាម​អស់​រយៈ​ពេល​រាប់​ខែ​មក​នោះ។

ក្រុម​ BTS នឹង​​មាន​វត្តមាន​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​ដ៏​ល្បី​នេះ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​ខាង​មុខ​ គឺ​នៅ​ពេល​ ២​ថ្ងៃ​ ក្រោយ​ការ​ប្រគំតន្ត្រី​របស់​ពួក​គេ​នៅ​ក្នុង​កម្មវិធី​ពាន​រង្វាន់​​បទ​ចម្រៀង​អាមេរិក​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៩ ខែ​វិច្ឆិកា​ ក្នុង​ទី​ក្រុង Los Angeles រដ្ឋ​ California ។​

លោក​ស្រី​ Ellen

អ្នក​តំណាង​​របស់​ក្រុម​ចម្រៀង​នេះ​ បាន​បញ្ជាក់​ថា​ក្រុម​ BTS នឹង​សម្តែង​បទ​​មួយ​ដែល​ល្បី​របស់​ពួក​គេ​នៅ​ក្នុង​កម្មវិធី​ “The Ellen Degeneres Show"។

ទោះ​​បី​ជា​ការ​សម្តែង​ ជា​ការ​ថត​ទុក​នៅ​មុខ​ទស្សនិជន​ផ្ទាល់​នៅ​ថ្ងៃ​ទី​ ២១ យ៉ាង​ណា​ក៏​ដោយ ក៏​កម្មវិធី​នេះ​មិន​ទាន់​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​ដែរ​ ពោល​គឺ​រហូត​ដល់​ថ្ងៃ​ទី​ ២៧ខែ​វិច្ឆិកា​ ទើប​ត្រូវ​ចាក់​ផ្សាយ៕

ចុចអាន៖

ប្រភព៖ Billboard   ប្រែសម្រួល៖ អន សុភក្ត្រា