មកស្គាល់ស្ពានវែងជាងគេបំផុតទាំង២ នៅប្រទេសកម្ពុជា
- 2017-11-10 08:02:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ស្ពានវែងជាងគេបំផុតទាំង២ នៅប្រទេសកម្ពុជា
ចន្លោះមិនឃើញ
តើប្រិយមិត្តដឹងទេស្ពានអ្វីខ្លះ ដែលវែងជាងគេបំផុតនៅប្រទេសកម្ពុជា? បើមិនទាន់ដឹងទេ សូមទៅស្គាល់ទាំងអស់គ្នាដូចខាងក្រោមនេះ៖
១. ស្ពានអ្នកលឿង ឫស្ពានត្សឹបាសា
ត្សឹបាសា ស្ថិតនៅខេត្តព្រៃវែង ជាស្ពានដែលវែងបំផុតនៅកម្ពុជាទី១ មានប្រវែងសរុប ២២១៥ម៉ែត្រ និងដាក់សម្ពោធឲ្យប្រើប្រាស់កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ កន្លងទៅ ដោយចំណាយអស់ទឹកប្រាក់សាងសង់អស់ប្រមាណ ១២៧លានដុល្លារជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន និង១៩លានដុល្លាររបស់រដ្ឋាភិបាលកម្ពុជា។
២. ស្ពានកោះកុង
ស្ពាននេះធ្វើអំពីបេតុង មានប្រវែងសរុបចំនួន១៩០០ម៉្រែត និងទទឹង១៣ម៉ែត្រ ជាស្ពានវែងជាងគេ បំផុតនៅកម្ពុជាបន្ទាប់ពីស្ពានអ្នកលឿង។ ស្ពានកោះកុងជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ ការដឹកជញ្ជូនទំនិញទៅមករវាងប្រទេសទាំងពីរ ពិសេសជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង ពេលមានជំងឺ ឬជួបគ្រោះអាសន្នផ្សេងៗត្រូវបញ្ជូនទៅព្យាបាលនៅប្រទេសថៃជាបន្ទាន់។
កាលពីថ្មីៗនេះរដ្ឋាកម្ពុជាបានសម្រេចទិញយកស្ពានកោះកុងនេះ មកគ្រប់គ្រងវិញ ដោយប្រជាពលរដ្ឋមិនចាំបាច់បង់ប្រាក់ពេលឆ្លងកាត់ទៀតឡើយ។ រហូតមកដល់ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ជា ផ្លូវការ ស្ពានកោះកុង ដោយមានលោក ជំទាវមិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុនអិលវ៉ាយភីគ្រុប ដើម្បីដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ៕
ចុចអាន៖
អបអរសាទរ! រាជរដ្ឋាភិបាល ប្រកាសទិញយកស្ពានកោះកុង មកគ្រប់គ្រងវិញហើយ
មកដឹងសេវាសំខាន់ៗ ២នៅកម្ពុជាប្រជាពលរដ្ឋលែងអស់លុយ ចាប់ពីថ្ងៃទី១៥នេះ
មកដឹងលក្ខណៈពិសេសស្ពានបាឡេដែកវែងបំផុត ដំបូងគេនៅកម្ពុជា