ស្អាតដូចវាំង! បន្ទប់វិចិត្រករខ្មែរ ច្នៃឡើងដោយការគិតស៊ីជម្រៅ
- 2017-11-13 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្អាតដូចវាំង! បន្ទប់វិចិត្រករខ្មែរ ច្នៃឡើងដោយការគិតស៊ីជម្រៅ
ចន្លោះមិនឃើញ
បន្ទប់គេងរបស់វិចិត្រករដ៏ចំណាន លោក លៀង ស៊ីកន ច្នៃឡើងក្រោមគំនិតស៊ីជម្រៅ ផ្សារភ្ជាប់ទៅនឹងតំបន់វប្បធម៌ដែលមាននៅចំកណ្ដាលទីក្រុង និងជាគំរូសម្រាប់ក្មេងជំនាន់ក្រោយ។
វិចិត្រករវ័យក្មេងលោក លៀង ស៊ីកន បានប្រាប់ Sabay ថា បន្ទប់គេងរបស់លោកចាប់ផ្ដើមច្នៃម៉ូដក្នុងអំឡុងឆ្នាំ២០១៣។ លោកថា ដើមហេតុដែលនាំឱ្យលោកមានគំនិតច្នៃបន្ទប់ជាលក្ខណៈវប្បធម៌បែបនេះ ក៏ព្រោះតែផ្ទះលោកនៅជិតតំបន់វប្បធម៌ ដូចជាព្រះបរមរាជវាំង សារមន្ទីរជាតិភ្នំពេញ នៅជិតសាលមហោស្រពចតុមុខ ជាដើម។ លោកថា បន្ទាប់ពីបានដើរទស្សនានៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រជាច្រើនក្នុងប្រទេសកម្ពុជា លោកក៏ចាប់មានគំនិតច្នៃបន្ទប់របស់ខ្លួន ផ្សារភ្ជាប់ជាមួយតំបន់ទាំងនោះ ដោយដកស្រង់ចំណុចខ្លះៗពីកន្លែងផ្សេងៗ បូករួមគំនិតច្នៃប្រឌិតបន្ថែមក៏បានចេញជារូបរាងឡើង។
លើសពីភាពច្នៃប្រឌិតដ៏អស្ចារ្យនេះទៀត នៅក្នុងបន្ទប់គេងរបស់លោក សម្បូរទៅដោយវត្ថុបុរាណ ដែលសល់ពីសង្គមចាស់ មានតាំងពីសម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ វត្ថុប្រើប្រាស់ប្រចាំថ្ងៃ រហូតដល់ចម្លាក់សត្វយ៉ាងសម្បូរបែប។ ម្យ៉ាងវិញទៀតការច្នៃម៉ូដបន្ទប់ ជាលក្ខណៈបុរាណផង និងសម័យផង ក៏ក្នុងគោលបំណងជាគំរូសម្រាប់ក្មេងជំនាន់ក្រោយឱ្យចេះសន្សំវត្ថុបុរាណទុកជាវត្ថុមានតម្លៃ សម្រាប់តាំងលម្អផ្ទះផងដែរ។
“ការច្នៃម៉ូដបន្ទប់នេះ ខ្ញុំធ្វើខ្លួនឯងទាំងអស់ សូម្បីតែវាំងនន ខ្នើយក៏ខ្ញុំដេរខ្លួនឯង និយាយរួមវត្ថុដែលដាក់តាំងក្នុងបន្ទប់ទាំងមូល គឺខ្ញុំជាអ្នកច្នៃទាំងអស់។ ពេលដែលខ្ញុំទៅព្រះបរមរាជវាំង ខ្ញុំឃើញនៅទីនោះមានអ្វីខ្លះ នៅសារមន្ទីរ មានអ្វីខ្លះ និងនៅតំបន់រមណីយដ្ឋានផ្សេងៗទៀត គឺសុទ្ធតែធ្វើឱ្យខ្ញុំជាប់ចិត្ត ខ្ញុំគិតថាបើខ្ញុំចង់គេងនៅទីនោះ មិនអាចទេ ដូច្នេះខ្ញុំមានតែច្នៃបន្ទប់គេរបស់ខ្ញុំឱ្យស្អាតបែបនោះ”។
នៅរយៈពេលខ្លីខាងមុខនេះ សម្ភារៈក្នុងបន្ទប់គេងរបស់លោក លៀង ស៊ីកន នឹងត្រូវយកទៅតាំងពិព័រណ៍នៅមជ្ឈមណ្ឌលវប្បធម៌បារាំង។ សម្ភារៈស្ទើរតែទាំងអស់ មានតាំងពីពូក ខ្នើយ គំនូរ វត្ថុតាំងលម្អ គំនូរ វត្ថុបុរាណ និយាយរួមអ្វីដែលអាចយកទៅបាន គឺយកទៅតាំងពិព័រណ៍ទាំងអស់។
ទស្សនាបន្ទប់គេងរបស់ វិចិត្រករដែលមានទេពកោសល្យដ៏អស្ចារ្យ ខាងគំនូរសហសម័យ ខាងក្រោម៖
ចុចអាន៖
អត្តសញ្ញាណលើគំនូល្អឯករបស់វិចិត្រកររូបនេះ រម្លឹកដល់ការចងចាំមួយ
មិនធម្មតាទេ! គំនូរស្នាដៃកូនខ្មែរ ៤២ផ្ទាំង នឹងដាក់តាំងលក់ក្នុងវិចិត្រសាលលំដាប់ពិភពលោក
មិនធម្មតា! គំនូររាប់រយផ្ទាំងរបស់វិចិត្រករខ្មែររូបនេះ បញ្ចូលសុទ្ធតែរឿងប្រវត្តិសាស្រ្ត