មកស្វែងយល់ពីដំណើរការលម្អិត Face ID លើ iPhone X
- 2017-11-12 01:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្វែងយល់ពីដំណើរការលម្អិត Face ID លើ iPhone X
ចន្លោះមិនឃើញ
iPhone X ជំនាន់ថ្មីរបស់ Apple មិនមានមុខងារស្កេនក្រយៅដៃនោះទេ ប៉ុន្តែមកជាមួយនឹង Face ID ដើម្បី Unlock ឧបករណ៍ និងផ្ទៀងផ្ទាត់ការចំណាយ។ ចុះវាសម្គាល់មុខអ្នកដោយរបៀបណា។
លោកសាស្ត្រាចារ្យ Anil Jain និយាយថា វាប្រៀបធៀបនូវរូបភាពពីរ ហើយកំណត់លក្ខណៈស្រដៀងគ្នា។ អ្នកអាចពិនិត្យលក្ខណៈសម្គាល់របស់វាបន្ថែមនៅខាងក្រោម៖
- ការចាប់យករូបភាព
ក្នុងការដំឡើង Face ID អ្នកត្រូវរំកិលក្បាលអ្នកជារាងរង្វង់ ដូច្នេះកាមេរ៉ាអាចចាប់យករូបភាពជាច្រើនប្រភេទនៃមុខអ្នក ដើម្បីបង្កើតជាគំរូមុខ 3D។ វាប្រើប្រាស់នូវពន្លឺ Infrared ដើម្បីបំភ្លឺមុខអ្នក ពេលចាប់យករូបភាពទាំងពេលថ្ងៃ និងយប់។
- ដំណាក់កាលសម្រាប់ចាប់យករូបភាព៖
Proximity sensor និង Ambient light sensor ជួយដល់ប្រព័ន្ធកាមេរ៉ា TrueDepth កំណត់នូវចំនួនពន្លឺត្រូវការសម្រាប់សម្គាល់មុខ។
Flood illuminator ផលិតនូវពន្លឺ Infrared (IR) ជាផ្នែកនៃ Electromagnetic spectrum ដែលមិនអាចមើលឃើញនឹងភ្នែកទទេក្នុងការបំភ្លឺមុខអ្នក។
Dot projector ផលិតច្រើនជាង ៣០,០០០ dots នៃពន្លឺ IR ដែលមិនអាចឃើញនឹងភ្នែកទទេ ក្នុងការបង្កើតនូវលក្ខណៈ 3D map នៃទិដ្ឋភាពមុខអ្នក។
កាមេរ៉ា Infrared ចាប់យកនូវរូបភាពគំរូ Dot និងពន្លឺ IR ដែលបានជះត្រលប់ពីមុខអ្នក។
- ការសម្គាល់មុខ
គ្រប់ប្រព័ន្ធផ្ទៀងផ្ទាត់ Biometric ប្រៀបធៀបគំរូស្មុគស្មាញពីរ ហើយគណនាលក្ខណៈស្រដៀងគ្នា។ គំរូទាំងនោះអាចជា រលកសំឡេង ក្រយៅដៃ សំណុំពណ៌នៃប្រស្រីភ្នែក ឬរូបភាពផ្ទៃមុខ។
ពេលប្រព័ន្ធ Biometric ដំឡើង កុំព្យូទ័រដូចជា Processor របស់ Smartphone នឹងចាប់យក ហើយរក្សាទុកគំរូជាអំណះអំណាង ដែលហៅថាគំរូរូបភាព ឬរូបភាពបានចុះឈ្មោះរួចរាល់។ បន្ទាប់មកពេលអ្នកចង់ចូលប្រើ Device អ្នកបង្ហាញកុំព្យូទ័រ នូវរូបភាពអ្នក។
ការគណនាផ្ដល់ពិន្ទុមានចន្លោះពី ០ ទៅ ១។ ប្រសិនបើពិន្ទុកៀកនឹង ១ នោះ មុខ ឬក្រយៅដៃដូចគ្នា តែបើពិន្ទុកៀកនឹង ០ នោះជាមនុស្សផ្សេង។ មួយវិញទៀត ទូរស័ព្ទប្រើកម្រិតពន្លឺដើម្បីកំណត់លក្ខណៈផ្សេងគ្នា ហើយក្រុមហ៊ុនទូរស័ព្ទបានកំណត់ពន្លឺខុសគ្នា ដោយបើចូលប្រើ (Unlock) ទូរស័ព្ទធម្មតានោះ កម្រិតពន្លឺមាន ០,៥ ឬ ០,៦ ហើយបើប្រើសម្រាប់ទិញទំនិញវិញកម្រិតពន្លឺមានដល់ទៅ ០,៩ ដើម្បីផ្ទៀងផ្ទាត់ឲ្យកាន់តែច្បាស់។
-ដំណើរការសម្គាល់មុខ៖
រូបភាព IR បញ្ជូនពីកាមេរ៉ាទៅកាន់កុំព្យូទ័រ Processor ដែលជា Neural Engine របស់ iPhone X ដើម្បីបង្កើតនូវគំរូរូបភាព 3D នៃមុខអ្នក។
គំរូរូបភាព 3D ឬរូបភាពសម្រាប់បញ្ជាក់បង្ហាញទៅនឹង Algorithm របស់កុំព្យូទ័រ ហើយបានប្រៀបធៀបនឹងគំរូរូបភាពអ្នកដែលបានរក្សាទុក ពេលដំឡើងដំបូង។
Processor ធ្វើការគណនាថាតើរូបភាពបង្ហាញសម្រាប់បញ្ជាក់ និងរូបភាពបានរក្សាទុកត្រូវគ្នា ឬអត់ ដោយអាស្រ័យលើការប្រៀបធៀបពិន្ទុនៃលក្ខណៈស្រដៀងគ្នារវាងរូបភាពទាំងពីរនេះ។ ទូរស័ព្ទកំណត់សម្គាល់អត្តសញ្ញាណ ហើយ Unlock ក្នុងការប្រើប្រាស់ ប្រសិនបើពិន្ទុក្នុងការប្រៀបធៀបខ្ពស់ជាងតម្លៃកម្រិតពន្លឺជាក់លាក់មួយ។
- ការផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវ
មានធាតុបីសំខាន់ក្នុងការសម្គាល់មុខឲ្យបានត្រឹមត្រូវដូចជា Pose, illumination និង Expression ដែលមានអក្សរកាត់ PIE។
ការសម្គាល់កាន់តែមានភាពត្រឹមត្រូវពេលមុខមិនមានអ្វីបាំង។ ក្រោយមានធាតុ PIE នោះ នៅមានចំណុចមួយទៀត Facial occlusion (លក្ខណៈបាំងលើមុខ) មានន័យថាមុខអ្នកមិនគួរបាំងពីធាតុនានាដូចជា វ៉ែនតាការពារពន្លឺព្រះអាទិត្យ ឬ ស្លាកស្នាម។
យ៉ាងណាមិញ Face ID មានការវិវត្តន៍ច្រើន ដោយក្រុមហ៊ុន Apple អះអាងថាប្រព័ន្ធអាចសម្គាល់អ្នក សូម្បីតែពេលរូបរាងមុខអ្នកប្រែប្រួល ដូចជាពេលពាក់វ៉ែនតា ពាក់មួក កាត់សក់ ឬដុះពុកចង្កាជាដើម។ ការសម្គាល់ដ៏ល្អប្រសើរនេះជាគុណសម្បត្តិរបស់បច្ចេកវិទ្យា Neural។
លោក Schiller បាននិយាយថា Neural Engine របស់ iPhone X ជា Hardware បង្កើតសម្រាប់ Machine learning algorithms ហើយក្រុមហ៊ុន Apple បានអភិវឌ្ឍន៍នូវ Neural networks ជាច្រើនដើម្បីបង្កើតជា Face ID។ ដូច្នេះ Face ID មានការកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការសម្គាល់មុខ ពេលរូបរាងមុខមានភាពប្រែប្រួល៕
ទស្សនាវីដេអូខាងក្រោម
ចុចអានបន្ត៖