រូប​រាង​គំរូ iPhone X Plus អាច​ជា​បងប្អូន​បង្កើត​របស់ iPhone X

  • 2017-11-12 03:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បន្ទាប់​ពី Apple បាន​ប្រកាស​ដាក់​លក់ iPhone X ព្រោងព្រាត​លើ​ទីផ្សារ​ពេញ​ពិភពលោក វា​ក៏​បង្កើត​​ជា​ចម្ងល់​តូច​មួយ​ក្នុង​ចិត្ត​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ថា ហេតុអ្វី​បាន​ជា Apple មិន​ផលិត​ម៉ូឌែល Plus មក​ជាមួយ​ផង? ចម្លើយ​ខ្លី​គឺ​ថា ប្រហែល​ជា iPhone X Plus អាច​នឹង​លេច​មុខ​នៅ​ឆ្នាំ​ក្រោយ។

iPhone X Plus(Concept)

យោង​តាម​ប្រភព​ពី​អ្នក​ជំនាញ​ផ្នែក​រចនា​ក្រាហ្វិក លោកMartin Hajek ដែល​បាន​ធ្វើការ​បង្ហោះ​រូបរាង​គម្រូ(Concept) iPhone X Plus [ក្នុង​គេហទំព័រ​ផ្ទាល់​ខ្លួន បាន​ពណ៌នា​ថា](http://www.martinhajek.com/iphone-x-plus-concept/ "") **លោក​ប្រើប្រាស់​គម្រូ 3D នៃ iPhone X បង្កើត​ចេញ​ជា​ម៉ូឌែល Plus ដែល​មាន​ផ្ទៃ​ខាង​មុខ​ដូច​គ្នា​នឹង iPhone X ប៉ុន្តែ​ទំហំ​ខុស​គ្នា ពោល​គឺ​ទំហំ iPhone X Plus ដែល​ជា​រាង​គម្រូ​ឡើង​ដល់ ៦.៧ អ៊ីញ។** លោកក៏​បញ្ជាក់​ផងដែរ​ថា លោក​ជ្រើស​យក​អេក្រង់​ទំហំ ៦,៧អ៊ិង​នោះ បន្ទាប់ពី​លោក​ពិចារណា​កម្រិត​ផលធៀប​នៃ​ភាព​ខុសគ្នា​រវាង​អេក្រង់​របស់ iPhone 8 និង iPhone 8 Plus។

បើ​សិន​វា​ជា​ចេញ​រូបរាង​បែប​នេះ​មែន លោក Hajek បាន​និយាយ​ថា វា​មាន​ទំហំត្រឹម​តែ 5.5 អ៊ីញ​ដូច​ទៅ​នឹង iPhone 8 Plus ប៉ុណ្ណោះ​មិន​ធំ​ខ្លាំង​ដូច​ក្នុង​រូប​នេះ​ទេ​។

តោះ​! មក​មើល​ស្នាដៃ​រចនា​រាង iPhone X Plus នេះ​បន្តិច​មើល​យ៉ាង​ម៉េច​ដែរ?

iPhone X Plus(Concept)

ចុច​អាន​បន្ត​៖

ប្រភព៖ ioshacker   ប្រែ​សម្រួល៖ រក្សា