ជើង​ខ្លាំងមួយ​ក្រុម​ Jailbreak ប្រព័ន្ធ​សុវត្ថិភាព iPhone X បាន​​សម្រេច​​

  • 2017-11-12 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ Keen Lab លោក Liang Chen បាន​បង្ហាញ​ជា​សាធារណៈ​ពី​ភាព​ជោគជ័យ​នៃ​ការ Jailbreak លើ​ iPhone X ដែល​ជា​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​របស់ Apple នា​ព្រឹត្តិការណ៍ POC2017។

សន្និសីទ​ប្រព័ន្ធ​សុវត្ថិភាព​

សន្និសីទ​ប្រព័ន្ធ​សុវត្ថិភាព​រៀបចំ​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​ផ្នែក​ការពារ​សុវត្ថិភាព​និង​លុកលុយ (Hacker) របស់​កូរ៉េ បើក​ដំណើរការ​ចាប់​ពី​ថ្ងៃ​ទី ៩-១០ វិច្ឆិកា​ឆ្នាំ ២០១៧ ក្នុង​ទីក្រុង​សេអ៊ូល។

Vangelis អ្នក​រៀបចំ​សន្និសីទ POC បាន​បង្ហោះ​វីដេអូ​នៃ​ការ​ថ្លែង​របស់​លោក Chen ជុំវិញ​ការ Hack ចូល​ប្រព័ន្ធ​សុវត្ថិភាព iPhone X បាន​ដោយ​ជោគជ័យ។

ថ្វី​បើ Keen Lab មិន​មាន​គម្រោង​ថា​នឹង​បើក​ឲ្យ​មាន​កម្មវិធី Jailbreak ជា​សាធារណៈ​ក្នុង​ពេល​ណា​ក្ដី ប៉ុន្តែ​គេ​សង្ឃឹម​ថា​ក្រុម Hacker ឯ​ទៀត នឹង​មើល​ឃើញ​ពី​សមិទ្ធផល​នេះ ដែល​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ឲ្យ​ពួក​គេ​បញ្ចេញ​នូវ​កម្មវិធី​ពិសេស​ណា​មួយ​ក្នុង​ពេល​ឆាប់ៗ។

បញ្ជាក់៖ អ្នក​អាច​ចូល​ទៅ​ទស្សនា​វីដេអូ​នៅ​ខាងក្នុង​ប្រភពខាង​ក្រោម៕

ចុចអាន​បន្ត៖

ប្រភព៖ iclarified   ប្រែសម្រួល៖ កៅ រក្សា