Google​ ​ចេញ​មុខងារ​ថ្មី​ ​ជួយ​ប្រាប់​ផ្លូវ​ដែល​មិន​សូវ​ស្ទះ

  • 2017-11-13 02:02:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​សម្រួល​ដល់​ការ​ប្រើប្រាស់​ ​និង​ធ្វើ​ឲ្យ​កាន់​តែ​ទំនើប​ក្នុង​កម្មវិធី​ផែនទី​ ​(Map)​ ​Google​ ​បាន​បន្ថែម​នូវ​មុខងារ​បង្ហាញ​ស្ថាន​ភាព​ស្ទះ​ ​ឬ​មិន​ស្ទះ​ការ​មហាវិថី​ ​ក៏​ដូច​ជា​តាម​ដង​ផ្លូវ​នានា​ដែល​អ្នក​គ្រប់គ្នា​អាច​ចូល​ទៅ​មើល​យ៉ាង​ងាយ​ស្រួល​ ​និង​មិន​គិត​ថ្លៃ។

  • ពណ៌​បៃតង​ខ្ចី​ ​មាន​ន័យ​ថា​ស្ថាន​ចរាចរណ៍​តាម​ដង​វិថី​នោះ​មាន​ស្ថានភាព​អាច​ធ្វើ​ដំណើរ​ធម្មតា។
  • ពណ៌​ទឹកក្រូច​ ​មាន​ន័យ​ថា​ស្ថាន​ចរាចរណ៍​តាម​ដង​វិថី​នោះ​មាន​ស្ថានភាព​ស្ទះ​បន្តិច​បន្តួច។
  • ពណ៌​ក្រហម​ស្រាល​ ​មាន​ន័យ​ថា​ស្ថាន​ចរាចរណ៍​តាម​ដង​វិថី​នោះ​មាន​ស្ថានភាព​ស្ទះ​ខ្លាំង។
  • ពណ៌​ក្រហម​ក្រមៅ​ ​មាន​ន័យ​ថា​ស្ថាន​ចរាចរណ៍​តាម​ដង​វិថី​នោះ​មាន​ស្ថានភាព​ស្ទះ​ខ្លាំង​ ​មិន​អាច​ទៅ​មុខ​រួច។
ស្ថានភាព​ចរាចរណ៍​រាជធានី​ភ្នំពេញ​ព្រឹក​ ​១៣​ ​វិច្ឆិកា​ ​២០១៧

ចំពោះ​ទិន្នន័យ​ដែល​ ​Google​ ​អាច​បង្ហាញ​ក្នុង​ផែនទី​ថ្មី​នេះ​ ​គឺ​ទាញ​យក​ពី​ទីតាំង​តាម​ប្រព័ន្ធ​ ​GPS​ ​ក្នុង​ស្មាតហ្វូន​របស់​អ្នក​ប្រើប្រាស់​ ​ហើយ​កាន់​តែ​ច្បាស់​ ​គឺ​ទាញ​ចេញ​​ពី​ស្មាតហ្វូន​ដែល​មាន​ប្រើប្រាស់​មុខងារ​ផែន​ទី​របស់​ ​Google។

មុខងារ​ផែនទី​ស្ថានភាព​ចរាចរណ៍​នេះ​ត្រូវ​អាប់ដេត​ព័ត៌មាន​ជា​រៀងរាល់​ម៉ោង​ ​និង​រៀង​រាល់​ថ្ងៃ​ ​ហើយ​បច្ចុប្បន្ន​កំពុង​ដំណើរការ​ក្នុង​ប្រទេស​ជាង​ ​៥០​ ​ជុំវិញ​ពិភពលោក​ ​ខណៈ​ប្រទេស​កម្ពុជា​ក៏​អាច​ប្រើប្រាស់​មុខងារ​ថ្មី​នេះ​ដែរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Driving Directions and Maps   ប្រែ​សម្រួល៖ រដ្ឋ