គឹម​​ វាសនា៖​ ថា​ខ្លួន​ឈ្នះ​ រិន​ សារ័ត្ន​ ទឹក​ទី១​ជា​ការ​សំណាង​

  • 2017-11-13 02:52:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​ឆ័ត្រយោង​៩១១​ គឺម​ វាសនា​ ថា​ ឈ្នះ​ជើង​ខ្លាំង​ រិន​ សារ័ត្ន​ នៅ​ទឹក​ទី១​កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ​អាច​ថា​ជា​ការ​សំណាង​នោះ​ទេ​ ព្រោះ​ធ្លាប់​ជួប​គ្នា​ម្ដង​ហើយ​ចាញ់​ឈ្នះ​តឹងតែង​ណាស់។​

គឹម​ វាសនា

កីឡាករ​ គឹម​ វាសនា​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​ឡើង​ប្រកួត​ជា​មួយ​អ្នក​ប្រដាល់​ រិន​ សារ័ត្ន​ គេ​គិត​ថា​ពិត​ជា​ពិបាក​នឹង​ឈ្នះ​ជើង​ខ្លាំង​ម្នាក់​នេះ​ ព្រោះ​ជា​កីឡាករ​ល្អ​គ្រប់​ក្បាច់​ ហើយ​ថែម​ទាំង​រឹងមាំ​ទៀត​ផង។​ កាល​ជួប​គ្នា​លើក​ដំបូង​ វា​ពិត​ជា​ពិបាក​សម្រាប់​រូប​គេ​ខ្លាំង​ ទម្រាំ​អាច​យក​ឈ្នះ​កូន​សិស្ស​លោក​ អេ​ ភូថង​ ម្នាក់​នេះ​គឺ​ឈ្នះ​ទាំង​ពិបាក។​ ការ​ឈ្នះ​លើក​ទី២​នេះ​ អាច​ថា​មក​ពី​ រិន​ សារ័ត្ន​ ប្រហែស​ដាក់​ជើង​ឲ្យ​រូប​គេ​ទាត់​បាន​ស្រួល​ពេក​ ទើប​ខួច​ជើង​មិន​អាច​ប្រកួត​ទៀត​បាន​ដូច​នេះ។​

កីឡាករ រិន សារ័ត្ន

សិស្ស​ប្អូន​ ឡៅ​ ស៊ីណាត​ រូប​នេះ​បន្ត​ថា​ បើ​និយាយ​ពី​ការ​ហ្វឹកហាត់​មុន​ប៉ះ​ រិន​ សារ័ត្ន​ វិញ​ «វាសនា»​ ហ្វឹកហាត់​រៀងរាល់​ថ្ងៃ​តែ​ម្ដង​ ណា​មួយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​គ្រូ​ ហង់​ សឿន​ រួម​និង​សិស្ស​ច្បង​ ដូច​ជា​ អ៊ុង​ វិរៈ​ ព្រំ​ សំណាង​ ហើយ​នៅ​ពេល​ត្រលប់​មក​ផ្ទះ​ឆ្លៀត​ហាត់​បន្ថែម​ទៀត​ ដូច្នេះ​ការ​ប្រកួត​មួយ​នេះ​ គេ​ត្រៀម​ខ្លួន​បាន​ល្អ​ទើប​ទទួល​បាន​លទ្ធផល​ឈ្នះ​បែប​នេះ។​

កីឡាករ​ គឹម​ វាសាន ខៀវ

គឹម​ វាសនា​ ជា​កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​ឆ័ត្រយោង​ ៩១១​ ប្រកួត​ចុង​ក្រោយ​ទាត់​ជើង​អ្នក​ប្រដាល់​ រិន​ សារ័ត្ន​ ឲ្យ​ខូច​និងបោះបង់​ការ​ប្រកួត​នៅ​ទឹក​ទី១​ នា​សង្វៀន​ TV5 Knock Out Series By Kcement​ ហើយ​ឡើង​ទៅ​ជុំ​ទី៣​នៃ​កម្មវិធី​ដណ្ដើម​រង្វាន់​មួយ​នេះបន្ត​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី