យល់ដឹង​ពី​ ​ISO Sensitivity​ ​ដើម្បី​ថត​រូប​មិន​ឲ្យ​ងងឹត​ ​ឬ​ភ្លឺ​ពេក

  • 2017-11-14 03:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថតរូប​ផ្អែក​លើ​ធាតុ​បី​នៃ​ ​Exposure​ ​រួម​មាន​ ​Shutter speed, Aperture និង​ ​Sensitivity។ Shutter speed និង​ ​Aperture​ ​គ្រប់គ្រង​លើ​ចំនួន​ពន្លឺ​ចូល​កាមេរ៉ា​។ រីឯ​ចំនួន​ពន្លឺ​ប៉ុន្មាន​ត្រូវ​ការ​កំណត់​ដោយ​ Sensitivity។ Sensitivity​ ​មាន​ការ​បង្ហាញ​ក្នុង​បែបបទ​ផ្សេង​គ្នា​ ​ដែល​បច្ចុប្បន្ន​គឺ​ ​ISO។ កម្រិត​ ​ISO​ ​ មាន​ពី​ ​២០០​ ​ដល់​ ​១ ៦០០​ ​ហើយ​កាមេរ៉ា​ទំនើប​ៗ​នា​ពេល​បច្ចុប្បន្ន​អាច​មាន​កម្រិត​ទាប​ដល់​ទៅ​ ​៥០​ ​ និង​ខ្ពស់​ដល់​ ​២០៤,៨០០។ ចំនួន​តួលេខ​ដែល​បាន​ជ្រើសរើស​មាន​ទាក់ទង​នឹង​គុណភាព​ពីរ​សំខាន់​។

ទី​មួយ៖ វា​កំណត់​ចំនួន​ពន្លឺ​ត្រូវការ​សម្រាប់​ ​Exposure​ ​ល្អ​មួយ​។ ចំនួន​កាន់​តែ​ទាប​ ​ពន្លឺ​កាន់​តែ​ច្រើន​នឹង​ត្រូវការ​។ ចំនួន​ពន្លឺ​កាន់​តែ​ច្រើន​ត្រូវការ​ ​Shutter speed​ ​កាន់​តែ​យឺត​។ នេះ​មាន​ន័យ​ថា​ ​កម្រិត​ ​ISO​ ​ទាប​ដូចជា​ ​១០០​ ​ឬ​ ​២០០​ ​ភាគច្រើន​ប្រើ​ពេល​ស្ថានភាព​មាន​ពន្លឺ​ថ្ងៃ​ ​ឬ​ពេល​កាមេរ៉ា​ភ្ជាប់​លើ​ Tripod។ ប្រសិនបើ​អ្នក​មិន​មាន​ពន្លឺ​ច្រើន​ ​ឬ​ត្រូវការ​ប្រើ​ ​Shutter speed​ ​ល្បឿន​លឿន​ ​អ្នក​ប្រហែល​ជា​ត្រូវការ​ដំឡើង​ ​ISO។

ប្រសិនបើ​អ្នក​ប្រើ​ ​Shutter speed 1/250​ ​នៅ​កម្រិត​ ​ISO​ ​២០០​ ​ហើយ​បង្កើន​ដល់​កម្រិត​ ​ISO​ ​៤០០​ ​នោះ​អ្នក​នឹង​ទទួល​បាន​ ​Exposure​ ​ដូចគ្នា​នៅ​កម្រិត​ ​1/500 sec។ ដូច្នេះ​កម្រិត​ ​ISO​ ​ខ្ពស់​ភាគច្រើន​ប្រើ​នៅ​ខាង​ក្នុង​ ​ដូចជា​ផ្ទះ​ជា​ដើម​ ​ជាពិសេស​ព្រឹត្តិការណ៍​កីឡា​។ ប្រសិនបើ​អ្នក​ចង់​បង្កក​សកម្មភាព​ដោយ​ប្រើ​ ​Shutter speed​ ​លឿន​ ​នោះ​កម្រិត​ ​ISO​ ​គួរ​តែ​ ​១ ៦០០​ ​ឬ​ខ្ពស់​ជាង​នេះ​។

ទី​ពីរ៖​ ​ទាក់ទង​នឹង​គុណភាព​ចំពោះ​ ​ISO​ ​ដែល​ចំនួន​ ​Noise​ ​អាច​កើត​មាន​លើ​រូបភាព​។ ពេល​អ្នក​ប្រើ​តម្លៃ​ ​ISO​ ​ខ្ពស់​ ​លទ្ធភាព​កើត​មាន​ ​Noise​ ​លើ​រូបភាព​កាន់​តែ​ច្រើន​។ យ៉ាង​ណា​មិញ​កាមេរ៉ា​បច្ចុប្បន្ន​អាច​បង្កើត​រូបភាព​មាន​គុណភាព​ល្អ​កម្រិត​ ​ISO​ ​ដល់​ទៅ​ ​១ ៦០០​ ​ឬ​ខ្ពស់​ជាង​នេះ​។ កត្តា​មួយ​ទៀត​ ដែល​ជំរុញ​ឲ្យ​មាន​ ​Noise​ ​លើ​រូបភាព​គឺ​ ​ទំហំ​ ​Pixels​ ​ប្រើ​លើ​ ​Sensor។ Pixels​ ​កាន់​តែ​ធំ​ ​លទ្ធភាព​កើត​មាន​ ​Noise​ ​កាន់​តែ​តិច​។ នេះ​ជា​ហេតុផល​ ​កាមេរ៉ា​ DSLR ដំណើរការ​ល្អ​នៅ​កម្រិត​ ​ISO​ ​ខ្ពស់​ ជាង​កាមេរ៉ា​ធម្មតា​ ​ដោយសារ​ ​DSLR​ ​មាន​ ​Sensor​ ​ធំ​ ​និង​ ​Pixels​ ​ធំ​។

អ្នក​ថតរូប​ភាគច្រើន​ព្យាយាម​រក្សា​ការ​ប្រើប្រាស់​ ​ISO​ ​ឲ្យ​នៅ​កម្រិត​ទាប​សម្រាប់​រក្សា​គុណភាព​រូបភាព​ ​ប៉ុន្តែ​អ្នក​ប្រហែល​ជា​ត្រូវការ​ប្រើ​ ​Shutter speed​ ​លឿន​ដើម្បី​ឲ្យ​រូបភាព​ច្បាស់​។ អ្នក​ក៏​អាច​ប្រើ​មុខងារ​ ​Auto ISO​ ​លើ​កាមេរ៉ា​ ​ដោយ​ជួយ​ផ្ដល់​នូវ​តម្លៃ​មួយ​មាន​តុល្យភាព​ ​ដោយ​បង្កើន​កម្រិត​ ​ISO​ ​ ពេល​ ​Shutter speed​ ​យឺត​ពេក​ ​សម្រាប់​ធ្វើ​ឲ្យ​គុណភាព​រូបភាព​ល្អ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ Nikonusa   ប្រែសម្រួល៖ ប៊ុន ធឿន