Oppo និង Xiaomi មាន​តម្រុយ​កំពុង​អភិវឌ្ឍ​មុខងារ​ពិសេស​ម្យ៉ាង តាម​គន្លង iPhone X

  • 2017-11-14 04:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ Face ID លើ iPhone X ទោះ​​មិន​ទាន់​ដំណើរការ​រលូន​ទាំង​ស្រុង ដូច​ទៅ​អ្វី​ដែល​វីដេអូ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​បាន​បង្ហាញ ១០០ ភាគរយ​ ប៉ុន្តែ​ការ​វិវត្ត​និង​កែប្រែ​ចន្លោះ​ប្រហោង នឹង​មាន​បញ្ចូល​ក្នុង​កំណែ​កម្មវិធី​ថ្មី​នា​ពេល​ខាង​មុខ។

ដំណឹង​ល្អ​សម្រាប់​អ្នក​និយម​គាំទ្រ Android ដោយ​យោង​តាម​របាយការណ៍​ពី DigiTimes បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ស្មាតហ្វូន​ប្រទេស​ចិន មាន Oppo និង Xiaomi ត្រៀម​ដើរ​បញ្ចូល​មុខងារ​ពិសេស​ម្យ៉ាង អាច​ប្រើ​ផ្ទៃ​មុខ​ស្កេន​ដោះ​សោ​ស្រដៀង​ក្រុមហ៊ុន Apple ដែរ។ បើ​ចចាមអារ៉ាម​នេះ​ជា​ការ​ពិត ​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​លោក Ming-Chi Kuo ដែល​ធ្លាប់​ជឿ​ថា​មុខងារ Face ID និង TrueDepth Camera លើ iPhone X ហួស​សម័យ​នៅ ២.៥ ឆ្នាំ​បន្ទាប់​បើ​ធៀប​នឹង​គូ​ប្រជែង​ខ្លួន ទំនង​អាច​ក្លាយ​ជា​ការ​ពិត ស្រប​ពេល​ក្រុមហ៊ុន Android មួយ​ចំនួន​កំពុង​គិតគូរ​ជា​បណ្តើរៗ​ហើយ​នោះ។

នេះ​ពុំ​មែន​ជា​ចំណុច​រសើប​ដល់​អ្នក​ប្រើ Android ជុំវិញ​ពិភពលោក​ឡើយ ស្រប​ពេល SAMSUNG ក៏​ត្រូវ​បាន​គេ​រាយការណ៍ នឹង​បញ្ចូល​មុខងារ​ស្រដៀង​គ្នា​ទាក់ទង​ការ​ស្កេន​ផ្ទៃ​មុខ លើ​ម៉ូដែល Galaxy S9 នា​ឆ្នាំ​បន្ទាប់​ដូច​គ្នា។

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Ubergizmo   ប្រែសម្រួល៖ កៅ រក្សា