ឡៅ​ ចន្រ្ទា​ សង្ឃឹម​៨០%​ ថា​ប្អូន​ប្រុស​នឹង​ឈ្នះ​នៅ​សង្វៀន​ Khmer-Thai Fight

  • 2017-11-14 04:55:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ជើង​ខ្លាំង​ ឡៅ​ ចន្រ្ទា​ មាន​ទំនុក​ចិត្ត​ខ្ពស់​ដល់​ទៅ​ ៨០%​ ថា​ប្អូន​ប្រុស​របស់​ខ្លួន​ ឡៅ​ ចិត្រា​ នឹង​ទទួល​បាន​ជ័យជម្នះ​លើ​កម្មវិធី​ប្រដាល់​ដ៏​ធំ​របស់​ប្រទេស​ថៃ​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ប្រនៅ​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃទី២៥ ​វិច្ឆិកា​។​

កីឡាករ ឡៅ ចន្រ្ទា

ឡៅ​ ចន្រ្ទា​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​ ឡៅ​ ចិត្រា​ កំពុង​ហ្វឹកហាត់​យ៉ាង​សកម្ម​ ហើយ​នៅ​មាន​ពេល​វេលា​ច្រើន​សម្រាប់​ការ​ត្រៀម​ឡើង​សង្វៀន​ដ៏​ធំ​របស់​ប្រទេស​ថៃ​មួយ​នេះ។​ ចន្រ្ទា​ មានទំនុក​ចិត្ត​ខ្លាំង​ថា​ប្អូន​ប្រុស​នឹង​ឈ្នះ​នៅ​ថ្ងៃទី​ ២៥​ ខាង​មុន​ ព្រោះ​តាម​រយៈ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ជា​ប្រចាំ​ មិន​ដែល​ហ៊ាន​ធ្វេសប្រហែស​នោះ​ឡើយ។​

ម្ចាស់​ខ្សែក្រវាត់​គូបូតា​រូប​នេះ​បន្ត​ថា​ បើ​តាម​បទ​ពិសោធ​ប្រកួត​ជា​មួយ​ពួក​អ៊ឺរ៉ុប​នា​ពេល​កន្លង​មក​គឹ​គេ​ល្អ​ដៃ​ ដូច​នេះ​ «ចិត្រា»​ ត្រូវ​ប្រយ័ត្ន​ចំពោះ​កណ្ដាប់​ដៃ​ឲ្យ​បាន​ច្រើន​បំផុត​ ហើយ​ក្នុង​នាម​ជា​បង​ប្រុស​ក៏​បាន​ជួយ​ដាស់តឿន​ជា​និច្ច​ប្អូន​ និង​ជួយ​បង្វឹក​ដូច​ជា​កាន់​ស៊ីប​ ជួយ​ឡាំ​ និង​បង្រៀន​ស្នៀត​ដ៏​ទៃ​ទៀត​ផង​ដែរ។​

កីឡាករ ឡៅ ចិត្រា
ឡៅ ចិត្រា​ និង​ដៃគូ

កីឡាករ​កម្ពុជា​ ៤រូប​ ម៉ឺន​ សុភា​ ឃីម​ ឌីម៉ា​ ពេជ្រ​ ម្ទេសខ្មាំង​ ឡៅ​ ចិត្រា​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​លើ​សង្វៀន​ Khmer-Thai Fight​ នៅ​ថ្ងៃ​ទី២៥​ ខែ​វិច្ឆិកា​ ២០១៧​ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។​ ចិត្រា​ ត្រូវ​ប៉ះ​ជា​មួយ​អ្នក​លេង​កណ្ដាប់​ដៃ​ឈ្មោះ​ Kazbek Alisultanov​ មក​ពី​ប្រទេស​រុស្សី​ ក្នុង​ប្រភេទ​ទម្ងន់​ ៦០គីឡូក្រាម៕​

អត្ថបទ៖ នួន ស៊ីណា​