Qualcomm មិន​រំជួល​ចិត្ត នឹង​លុយ ១០៣ ប៊ីលាន​ដុល្លារ​ពី Braodcom

  • 2017-11-15 01:58:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​ Qualcomm បាន​ច្រាន​ចោល​ការ​ដេញថ្លៃ​ទិញ​យក​​ពី​ក្រុមហ៊ុន Broadcom។ យប់មិញ ​ក្រុមប្រឹក្សាភិបាល​របស់ Qualcomm បាន​​ចេញ​សេចក្តីប្រកាស​​ច្រាន​ចោល​ការ​ទិញ​យក​ពី​ក្រុមហ៊ុន Broadcom ក្នុង​តម្លៃ ១៣០ ប៊ីលាន​ដុល្លារ (ប្រាក់សុទ្ធ ១០៥ ប៊ីលាន​ដុល្លារ ​និង​បំណុល​ជា​ភាគហ៊ុន​​តម្លៃ ២៥ ប៊ីលាន​ដុល្លារ)​។​

យ៉ាងណាមិញ​ CEO ក្រុមហ៊ុន Braodcom លោក Hock Tan បាន​ថ្លែង​ថា តម្លៃ​ដេញ​ថ្លៃ​នេះ ជា​តម្លៃ​ខ្ពស់​ដែល​ក្រុមហ៊ុន​ជា​ច្រើន​ប្រាថ្នា​ចង់​បាន។ ថ្វី​បើ​លើក​នេះ​បរាជ័យ ប៉ុន្តែ​លោក​មិន​បោះបង់​ឡើយ នៅ​មាន​ឆន្ទៈ​ពិភាក្សា​បន្ត​ទៀត​ជាមួយ​គណ​គ្រប់គ្រង​និង​​ក្រុមប្រឹក្សាភិបាល​របស់ Qualcomm។

Broadcom ជា​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប Wi-Fi ធំ​បំផុត​ក្នុង​លោក រី​ឯ Qualcomm ជា​ក្រុមហ៊ុន​​ផលិត​បន្ទះ Modems មាន​ឈីប Snapdragon 835 បំពាក់​លើ​ស្មាតហ្វូន Android ស៊េរី​ខ្ពស់​ផុត​លេខ។ បើ​កាល​ណា​កិច្ច​ព្រមព្រៀង​ទិញ​យក​នេះ អាច​សម្រេច​ទៅ​បាន នោះ​ត្រូវ​រាប់​បញ្ចូល​ថា​ជា​កិច្ចព្រមព្រៀង​ធំ​បំផុត​ក្នុង​វិស័យ​ឧស្សាហកម្ម​នា​ពេល​បច្ចុប្បន្ន។​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

  >អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម