អស់ពី​រឿង​​ចេញ​ខ្សែ​ឆ្នូត​​ iPhone X​ ​លើក​នេះ ជួប​បញ្ហា​​ធ្វើទុក្ខ​​លាន់​សំឡេង​រំខាន

  • 2017-11-15 03:04:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ប៉ុន្មានថ្ងៃ​មុន​ លេច​ឮ​ព័ត៌មាន​ពី​មាត់អ្នក​ប្រើប្រាស់​ iPhone X មាន​បញ្ហា​លេច​​ចេញ​ខ្សែ​ឆ្នូត​លើ​អេក្រង់​ដោយ​មិនដឹង​មូលហេតុ​ ឥឡូវ​ស្រាប់តែ​ចេញ​រឿង​ថ្មី​មួយ​ទៀត​ iPhone X ​ស្រាប់​​លាន់​សំឡេង​រំខាន​ចេញ​តាម​រន្ធ​បន្លឺ​សំឡេង​សម្រាប់​ការ​សន្ទនា​។

អ្នក​ប្រើប្រាស់​ជា​ច្រើនបាន​លើក​នៅ​​ក្នុង​បណ្ដាញ​សង្គម​ ​Twitter​ ​និង​ ​Reddit​ ​ថា​ ​iPhone X​ ​របស់​ពួក​គេ​ ​មាន​សំឡេង​រ៉ែ​​ខ្លាំង​ ​ពិបាក​ក្នុង​ការ​សន្ទនា​ ​ជា​ពិសេស​ពេល​បើក​សំឡេង​ខ្លាំង។ ពួក​គេ​ជឿ​ថា​ នេះ​បណ្ដាល​មក​ពី​បញ្ហា​ទាំង​ ​Hardware​ ​និង​ ​Software​ ​របស់​ ​iPhone X​ ​តែ​ម្ដង​ ​ខណៈ​កាល​ពី​សប្ដាហ៍​មុន​ ​iPhone X​ ​ក៏​ត្រូវ​ប្រទះ​ឃើញ​មាន​បញ្ហា​ចេញ​ឆ្នូត​បៃតង​នៅ​លើ​អេក្រង់​ផង​ដែរ។

បញ្ហា​នេះ​​ក៏​ធ្លាប់​កើត​មាន​លើ​ ​iPhone 8​ ​និង​ ​8 Plus ដែរ។ ទាក់ទង​បញ្ហា​លាន់​សំឡេង​ ​ឬ​ចេញ​ឆ្នូត​លើ​អេក្រង់​ ​iPhone X​ ​ ​Apple​ ​មិន​ទាន់​មាន​​ការ​បក​ស្រាយ​អ្វី​នៅ​ឡើយ​ទេ​ ​ប៉ុន្តែ​ពួក​គេ​នឹង​ប្ដូរ​ ​iPhone X​ ​ថ្មី​ជូន​អតិថិជន​តែ​ម្ដង​ ​សម្រាប់​ផលិតផល​ដែល​ទិញ​ពី​ហាង​ផ្លូវការ​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី