មិន​ឲ្យ​ចាញ់ Selena ប្រទះ​ឃើញ​ The Weeknd ចេញ​ទៅ​ក្រៅ​ជាមួយ​សង្សារ​ចាស់​

  • 2017-11-16 02:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ជិត​ពីរ​សប្ដាហ៍​មុន ព័ត៌មាន​ដែល​ទាក់​ទង​នឹង​ Selena Gomez និង The Weeknd ចែក​ផ្លូវ​គ្នា​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ។ Selena ត្រូវ​គេ​ប្រទះ​ឃើញ​ចំណាយ​ពេល​ជាមួយ​អតីត​សង្សារ​ Justin Bieber យ៉ាង​ស្និទ្ធ​ស្នាល​។

The Weeknd មើល​ទៅ​ដូច​ជា​យក​លំនាំ​តាម​ Selena និង Justin ដោយ​មក​រួប​រួម​ជាមួយ​សង្សារ​ចាស់​វិញ។ កាល​ពី​យប់​មិញ​នេះ​ តារា​រូប​នេះ​ត្រូវ​គេ​ប្រមាញ់​រូប​ថត​បាន​ក្រោយ​ ពេល​ចាក​ចេញ​ពី​ផ្ទះ​របស់​សង្សារ​ចាស់​តារា​ម៉ូដែល Bella Hadid នៅ​ទីក្រុង​ New York ដោយ​បាន​ចំណាយ​ពេល​ ៣ ទៅ ៤ ម៉ោង​នៅ​ទី​នោះ។ រឿង​នេះ​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង។

Bella ក៏​ត្រូវ​គេ​ថត​រូប​បាន​នៅ​ថ្ងៃ​នោះ​ដែរ ប៉ុន្តែ​ក្នុង​ពេល​មុន​ហ្នឹង​បន្តិច​ដោយ​ស្លៀក​ពាក់​អាវ​យឺត​ស​ពី​ខាង​ក្នុង​ និង​ឈុត​ខោវប៊យ​ពី​ខាង​ក្រៅ។

តារា​ម៉ូដែល​រូប​នេះ​ដែរ បាន​និយាយ​ពី​អតីត​សង្សារ​ The Weeknd កាល​ពី​ខែ​កុម្ភៈ​ក្រោយ​ទំនាក់​ទំនង​របស់ The Weeknd និង​ Selena ក្លាយ​ជា​សាធារណៈ​ថា ៖ "ខ្ញុំ​នៅ​តែ​គោរព​គាត់​ ហើយ​នៅ​តែ​ស្រលាញ់​គាត់។ ពេល​ខ្លះ​អ្នក​ចង់​មាន​អារម្មណ៍​ពិបាក​ចិត្ត​ពី​វា ឫ​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​វិធី​ផ្សេង​ ក៏​ប៉ុន្តែ​ចុង​បញ្ចប់ អ្នក​និង​មិន​ចង់​បំផ្លាញ​ស្ពាន​ដែល​អ្នក​ខិត​ខំ​សាង​សង់​ទាំង​លំបាក​នោះ​ទេ។ ពួក​គេ​បាន​ឈប់ Follow គ្នា​ទៅ​វិញ​ទៅ​មក​លើ​បណ្ដាញ​សង្គម​ Instagram ក៏​ប៉ុន្ដែ​កាល​ពី​ដើម​ខែ​ឧសភា​ Bella បាន​ចុច Like រូប​ភាព​មួយ​របស់​ The Weeknd ក្រោយ​មក​ក៏​ Unlike ទៅ​វិញ៕

អាន​អត្ថបទ៖

ប្រភព៖ Elle   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី