​ចេញ​ហើយ​! ​កម្មវិធី​ប្រកួត​លីគ U14, U16 និង បាល់ទាត់​នារី ឆ្នាំ​២០១៧

  • 2017-11-17 01:56:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ( FFC ) ​​នឹង​ប្រកាស​បើក​ការ​ប្រកួត​លីគ​​កម្ពុជា​ក្រោម​អាយុ ១៤ ឆ្នាំ ក្រោម​អាយុ ១៦ ឆ្នាំ និង​​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​នារី​​​ នា​​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ជា​មួយ​គ្នា​ ដែល​ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​​នៅ​ខេត្ត​កំពត។

​បើ​តាម​ការ​បញ្ជាក់​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ថា ក្នុង​ថ្ងៃ​ទី​១៩ នេះ​​ក៏​មាន​ប្រកាស​បើក​ឲ្យ​ប្រើប្រាស់​សាលា​តម្រង់​ទិស​កីឡា​របស់​ខេត្ត​កំពត​​​ផង​ដែរ។ សម្រាប់​សាលា​តម្រង់​ទិស​កីឡា​នេះ សហព័ន្ធ ធ្លាប់​បាន​ប្រកាស​ថា នឹង​ធ្វើ​ការ​បើក​ឲ្យ​មាន​​គ្រប់​ ២៥ ខេត្ត​-​ក្រុង​ទូទាំង​ប្រទេស​កម្ពុជា។

- ​​កម្មវិធី​ប្រកួត​ U14៖

- កម្មវិធី​ប្រកួត U16

- កម្មវិធីប្រកួត​បាល់ទាត់​នារី​ឆ្នាំ​២០១៧

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​