Zltatan៖ ខ្ញុំ​នឹង​​ត្រលប់​មក​វិញ​ជាមួយ​ភាព​​ខ្លាំង​ជាង​មុន ដើម្បី United

  • 2017-11-17 04:56:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Zlatan Ibrahimovic សន្យា​ថា ខ្លួន​នឹង​ខ្លាំង​ជាង​មុន ពេល​ដែល​ត្រលប់​លេង​ឲ្យ Manchester United  សាជាថ្មី។

​ខ្លា​ចាស់​ស៊ុយអែត​​រូប​នេះ​ខកខាន​មិន​អាច​ចូល​ទីលាន​តាំង​ពី​ខែ មេសា ប៉ុន្តែ​តាម​ការ​រំពឹង​ទុក​​គេ​នឹង​អាច​ត្រលប់​មក​វិញ​នៅ​​មុន​ដាច់​ឆ្នាំ​នេះ បន្ទាប់​ជាពី​របួស​ជង្គង់​។ ត្បិត​តែ​ឈាន​ចូល​វ័យ​៣៦​ឆ្នាំ​ កាល​ពី​ខែ មុន​ Ibrahimovic មាន​ទំនុក​ចិត្ត​​ថា នឹង​វិល​រក​ទម្រង់​ដើម​​វិញ ដែល​គេ​មាន​កាល​ពី​រដូវ​កាល​មុខ។

“រឿង​ដំបូង​ដែល​ខ្ញុំ​និយាយ​ប្រាប់​ខ្លួន​ឯង ការ​បោះបង់​មិនមែន​ជា​ជម្រើស​ល្អ​ទេ។ ខ្ញុំ​បាន​មក​ដល់​ទី​នេះ​ ហើយ​ខ្ញុំ​នឹង​​បញ្ចប់​ការងារ​របស់​ខ្ញុំ។ ខ្ញុំ​នឹង​ឈប់​លេង​ ពេល​ដែល​ខ្ញុំ​ចង់ តែ​នៅ​ពេល​នេះ​ខ្ញុំ​នៅ​ចង់​លេង​នៅ​ឡើយ។ ខ្ញុំ​បាន​កំណត់​ខ្លួន​ឯង នឹង​ត្រលប់​មក​វិញ​ឲ្យ​ប្រសើរ​និង​ខ្លាំង​ជាង​មុន។ នេះ​ជា​គោលដៅ​របស់​ខ្ញុំ​ ហើយ​វា​នឹង​កើត​ឡើង"៕

ចុចអាន៖

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម