Boston Dynamic​ ​ផលិត​សម្រេច​រ៉ូបូត​លោត​បង្វិល​ខ្លួន​​បាន​​ដូច​មនុស្ស

  • 2017-11-20 02:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​ទំនើប​ ​និង​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ជា​មួយ​នឹង​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ ​ក៏​ដូច​ជា​នឹក​ស្ថាន​មិន​ដល់​នៃ​បច្ចេកវិទ្យា​រ៉ូបូត​របស់​ ​Boston Dynaminc​ ​ដែល​មាន​សមត្ថភាព​អាច​លោត​បង្វិល​ខ្លួន​មួយ​ជុំ​ដូច​មនុស្ស​ធម្មតា។

​រ៉ូបូត​ដែល​មាន​ឈ្មោះ​សម្គាល់​ ​Atlas​ ​មិន​ត្រឹម​មាន​សមត្ថភាព​អាច​លោត​បង្វិល​ខ្លួន​មួយ​ជុំ​ ​ហើយ​ចុះ​មក​វិញ​រក្សា​លំនឹង​បាន​ល្អ​នោះ​ ​ប៉ុន្តែ​វា​នៅ​អាច​លោត​ជា​ទម្រង់​ត្រង់​ទៅ​មុខ​ ​ក្នុង​ស្ថានភាព​មាន​ឧបសគ្គ​ខុស​ៗ​ជា​ច្រើន។

ក្រៅ​ពី​វត្តមាន​រ៉ូបូត​ ​Atlas​ ​ក្រុម​អ្នក​ស្រាវជ្រាវ​បច្ចេកវិទ្យា​មនុស្ស​យន្ត​ ​Boston Dynaminc​ ​ដែល​បង្កើត​ដោយ​ ​Google​ ​ហើយ​បច្ចុប្បន្ន​ទិញ​សិទ្ធ​គ្រប់គ្រង​ទាំង​ស្រុង​ដោយ​ ​Soft Bank​ ​របស់​ជប៉ុន​នោះ​ ​ក៏​បាន​បញ្ចេញ​សុនខ​យន្ត​ដែល​អាច​ធ្វើ​ចលនា​រហ័សរហួន​សឹង​តែ​ដូច​សុនខ​ពិតៗ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ ​កុំ​ភ្លេច​ចុច Like Page Sabay News Technology...

ចុច​អាន​បន្ត៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម