Samsung ឲ្យ​អ្នក​ប្រើ​ iPhone សាកប្រើ Note 8/S8 មួយ​ខែ​

  • 2017-11-22 02:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Samsung បាន​ចាប់​ផ្ដើម​កម្មវិធី​ថ្មី​មួយ​ឈ្មោះ​ថា “Galaxy Experience Program” នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ជា​កម្មវិធី​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ iPhone សាក​ល្បង​ប្រើ​ Galaxy Note 8 ឬ Galaxy S8 រយៈពេល​មួយ​ខែ។

អ្នក​ប្រើ​ iPhone ​នៅ​កូរ៉េ​ខាង​ត្បូង​ដែល​មាន​ចំណាប់​អារម្មណ៍​អាច​ចុះ​ឈ្មោះ​ចូល​រួម​ក្នុង​កម្មវិធី​នេះ​​ចាប់​ពី​ថ្ងៃ​ទី​ ២១ ដល់​ ២៧ ខែ​វិច្ឆិកា។ ក្រោយ​មក​ Samsung ​នឹង​ជ្រើស​រើស​​មនុស្ស​ ១០ ០០០ នាក់​នៅ​ថ្ងៃ​ទី​ ៣០ វិច្ឆិកា។ អ្នក​ដែល​ត្រូវ​បាន​ជ្រើស​រើស​នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ Samsung Digital Plaza ចាប់​ពី​ថ្ងៃ​ទី​ ១ ដល់​ ១១ ខែ​ធ្នូ​ ដើម្បី​​ទិញ Galaxy Note 8 ឬ Galaxy S8។

ការ​ចូល​រួម​នេះ​ត្រូវ​​​ចំណាយ​ ៤៥ ដុល្លារ​​សម្រាប់​ថ្លៃ​ចុះ​ឈ្មោះ​ផង​ដែរ ហើយ​ទឹក​ប្រាក់​នេះ​នឹង​ត្រូវ​ប្រគល់​ជូន​វិញ​ប្រសិន​បើ​អតិថិជន​សម្រេច​ថា​នឹង​ប្រើ​ Galaxy Note 8 ឬ Galaxu S8 បន្ត​ទៀត។ យ៉ាងណាក្ដី​ បើ​អតិថិជន​សម្រេច​ថា​យក​ស្មាតហ្វូន​ទៅ​ឲ្យ​ក្រុមហ៊ុន​វិញ នោះ​គេ​នឹង​ទទួល​បាន​ទឹក​ប្រាក់​ដែល​ចំណាយ​លើ​ការ​ទិញ​ស្មាតហ្វូន​ត្រឡប់​មក​វិញ ហើយ​ថ្លៃ​ចុះ​ឈ្មោះ​ក្រុមហ៊ុន​នឹង​រក្សា​ទុក។

ការ​ចាប់​ផ្ដើម​កម្មវិធី​នេះ​​ធ្វើ​ឡើង​​បន្ទាប់​ពី​ iPhone X របស់​ Apple បាន​ចេញ​លក់​ជា​ផ្លូវ​ការ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង