គូ​ប្រជែង Galaxy S9 Mini ត្រៀម​លេច​មុខដំណាល​គ្នា​​នៅ​ដើម​​ឆ្នាំ​ក្រោយ

  • 2017-11-21 08:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​​ពី​​ប្រទេស​ចិន​​បាន​ឲ្យ​ដឹង​ថា Apple នឹង​អភិវឌ្ឍ iPhone SE 2 (ជំនាន់​ទី ២) នៅ​ឆ្នាំ ២០១៨ ស្រប​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ Samsung ក៏​នឹង​បញ្ចេញ​ Galaxy S9 Mini នៅ​ដើម​ឆ្នាំ​ក្រោយ​ដំណាល​គ្នា​។​

មតិ​​ភាគ​ច្រើនជឿ​យ៉ាង​ច្បាស់​ថា iPhone SE 2 នឹង​ចម្លង​មុខងារ​ពិសេស​ចេញ​ពី iPhone 7 គ្រាន់​តែ​ទំហំ​តួ​ខ្លួន​តូច​ជាង ដោយ​ប្រើ​ឈីប A10 និង​មាន​ជម្រើស​អង្គ​ផ្ទុក​ប្រភេទ 32GB/128GB ដំណើរការ​លើ iOS 11 ចេញ​ពី​ប្រអប់​ស្រាប់ និង​មាន​ថាមពល​ថ្ម 1,700mAh។​

ទីផ្សារ​ប្រទេស​ឥណ្ឌា​នឹង​ក្លាយ​ជា​គោលដៅ​លក់​ដំបូង​បង្អស់ មុន​ឈាន​ដល់​ទីផ្សារ​ប្រទេស​ដទៃ ប៉ុន្តែ​ចំពោះ​ទីផ្សារ​ប្រទេស​ចិន តម្លៃ​អាច​ប្រហែល ២ ៩៨៨ យន់​ឬ​ជាង ៤៥០ ដុល្លារ ថោក​ជាង​ទីផ្សារ​ប្រទេស​ឥណ្ឌា​ប្រមាណ ១០ ភាគរយ​ ដោយសារ​ថ្លៃ​ពន្ធ។​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Gizchina   ប្រែសម្រួល៖ កៅ រក្សា