អ្នក​នយោបាយ​ឥណ្ឌា​ប្រកាស​ជួល​ឃាតក​សម្លាប់​តារា​សម្ដែង Deepika Paukone ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ

  • 2017-11-22 02:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Surajpal Amu ជា​សមាជិក​គណបក្ស​ Bharatiya Janata របស់​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា​សព្វ​ថ្ងៃ បាន​ប្រកាស​ឲ្យ​សម្លាប់​តារា​សម្ដែង​ Deepika Paukone និង​អ្នក​ដឹក​នាំ​រឿង Sanjay Leela Bhansali ដោយ​សារ​តែ​ភាពយន្ត​ថ្មី​របស់​ពួក​គេ​ បាន​បង្ហាញ​ពី​រឿង​ព្រេង​របស់​ប្រវត្តិសាស្ត្រ​ហិណ្ឌូ​មិន​បាន​ត្រឹម​ត្រូវ។

ការ​ចាប់​ផ្ដើម​ដាក់​បញ្ចាំង​ភាព​យន្ត​កំពូល​មួយ​របស់​បូលីវូដ​ថ្មី​នេះ​ត្រូវ​បាន​គេ​ពន្យារ​ពេល​ដោយ​សារ​ អ្នក​នយោបាយ​ម្នាក់​របស់​គណបក្ស​កាន់​អំណាច​នៅ​ឥណ្ឌា​ប្រកាស​ថា​នឹង​ឲ្យ​ទឹក​ប្រាក់​ ១,៥​លាន​ដុល្លារ​ដល់​ជន​ណា​ ដែល​អាច​យក​ក្បាល​អ្នក​ដឹក​នាំ​និង​តារា​សម្ដែង​រឿង​ ដោយ​សារ​តែ​បញ្ហា​ទាក់​ទង​នឹង​រឿង​ព្រេង​ហិណ្ឌូ។

រឿង​ដែល​មាន​ចំណង​ជើង​ថា "Padmavati” ដក​ស្រង់​ចេញ​ពី​ខ្សែ​ជីវិត​របស់​ម្ចាស់ក្សត្រី​នៅ​សតវត្ស​ទី​១៤​ឈ្មោះ​ Padmini ប៉ះ​ពាល់​ខ្លាំង​ដល់​ក្រុម​អភិរក្សនិយម​ ដែល​កាន់​កាប់​ដោយ​នាយក​រដ្ឋ​មន្ត្រី Narendra Modi ជា​ខ្លាំង ដោយ​បាន​ចាត់​ទុក​ហិណ្ឌូ​ជា​ផ្នែក​សំខាន់​មួយ​នៃ​គោល​នយោបាយ​ខ្លួន។

ជា​ធម្មតា​បញ្ហា​ទាក់ទង​នឹង​ហិណ្ឌូ​គឺ​កើត​ឡើង​នៅ​ពេល​អ្នក​កាន់​សាសនា​អិស្លាម​បរិភោគ​សាច់​គោ ដែល​ជា​សត្វ​មួយ​ស័ក្ដិសិទ្ធិ​សម្រាប់​វប្បធម៌​ហិណ្ឌូ​ ប៉ុន្តែ​បញ្ហា​លើក​នេះ​គឺ​ពិត​ជា​ស្មុគស្មាញ​ជាង​នេះ​ទៅ​ទៀត។

បញ្ហា​នៅ​ក្នុង​រឿង​នេះ​គឺ សាច់​រឿង​បាន​បង្ហាញ​ពី​ម្ចាស់ក្សត្រី​រូប​នោះ​ មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​អ្នក​ឈ្លាន​ពាន​ម៉ូស្លីម​ម្នាក់ ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខឹង​សម្បារ​ជា​ខ្លាំង។ ក៏​ប៉ុន្តែ​អ្នក​ដឹក​នាំ​រឿង​ បាន​បញ្ជាក់​ថា​មិន​មាន​ឈុត​ឆាក​ស្នេហា​មួយ​កើត​ឡើង​លើ​តួអង្គ​ទាំង​ពីរ​រូប​នេះ​ឡើយ។

នេះ​មិន​មែន​ជា​លើក​ទី​១ ទេ​ដែល​បញ្ហា​ស្រដៀង​នេះ​កើត​ឡើង​ ហេតុ​ដូច្នេះ​ហើយ​ទើប​បណ្ដា​អ្នក​ដឹក​នាំ​និង​និពន្ធ​រឿង​បូលីវូដ​ជា​ច្រើន​មាន​បញ្ហា​លំបាក​ច្រើន​ដើម្បី​ ជៀស​វាង​ជម្លោះ​ជាមួយ​ពួក​អភិរក្សនិយម៕

Trailer រឿង "Padmavati"៖

អាន​អត្ថបទ៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម