ផ្លែ​ឈើ ៤​ប្រភេទ​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ល្អ​បំផុត​សម្រាប់​អ្នក​មាន​ជំងឺ

  • 2017-11-23 04:54:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ស្ដី​ពី​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹង​ថា​ក្នុង​ចំណោម​មនុស្ស​ពេញវ័យ​ ៣ នាក់ យាង​ហោច​ណាស់​មាន​មនុស្ស​ពេញ​វ័យ​ម្នាក់​បាន​កើត​ជំងឺ​លើស​ឈាម។ ជំងឺ​នេះ​អាច​នាំ​ឲ្យ​មាន​ផល​វិបាក​ជា​ច្រើន​ដូច​ជា ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ឬ​ជំងឺ​ខ្សោយ​តម្រង​នោម​ជា​ដើម។ ដូច្នេះ​ហើយ​អ្នក​គួរ​តែ​ញ៉ាំ​ផ្លែឈើ​ទាំង ៤​ប្រភេទ​ខាង​ក្រោម​នេះ​ដើម្បី​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ៖

១. ផ្លែ​ទទឹម

ផ្លែ​ទទឹម​មាន​ផ្ទុក​សារ​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​និង​មាន​លក្ខណៈ​ប្រឆាំង​នឹង​ការ​រលាក​ផង​ដែរ។ វា​មិន​ត្រឹម​តែ​ជួយ​បន្ថយ​សម្ពាធ​ឈាម​នោះ​ទេ​ ប៉ុន្តែ​ក៏​អាច​ជួយ​បន្ថយ​ហា​និ​ភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​ផង​ដែរ។ អ្នក​ស្រាវ​ជ្រាវ​នៅ​សាកលវិទ្យាល័យ Queen Margaret បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​បាន​ផឹក​ទឹក​ទទឹម ៥០០មីលីលីត្រ​ក្នុង​មួយ​ថ្ងៃ អាច​បញ្ចុះ​សម្ពាធ​ឈាម​គួរ​ឲ្យ​កត់​សំគាល់។

២. ផ្លែ​ចេក

ផ្លែ​ចេក​សម្បូរ​ប៉ូតាស្យូម​ ដែល​ជួយ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​សូដ្យូម​ទៅ​លើ​រាង​កាយ​របស់​អ្នក។ ការ​ទទួល​ទាន​អាហារ​ដែល​មាន​សូដ្យូម​ច្រើន​ដូចជា ឈីស ជ្រក់​ត្រសក់ និង​អាហារ​សម្រន់ អាច​បណ្ដាល​អោយ​សម្ពាធ​ឈាម​របស់​អ្នក​ឡើង​ខ្ពស់ ដូច​នេះ​ជាតិ​ប៉ូតាស្យូម​នៅ​ក្នុង​ផ្លែ​ចេក​អាច​ជួយ​បំបាត់​ជាតិ​សូដ្យូម​ដែល​លើស​បាន។

៣. ផ្លែ​ប៊ឺរី

តាម​ការ​សិក្សា​មួយ​របស់​គ្លីនិក American Journal ឲ្យ​ដឹង​ថា​អ្នក​ដែល​ញ៉ាំ​ផ្លែ​ស្រ្តប៊ឺរី និង​ប៊្លូប៊ឺរី​ច្រើន​អាច​បញ្ចុះ​សម្ពាធ​ឈាម​បាន​ច្រើន​ជាង​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៊ឺរី​តិច ដោយ​សារ​តែ​ផ្លែ​ប៊ឺរី មាន​ផ្ទុក​សារជាតិ flavonoids ដែល​អាច​បញ្ចុះ​សម្ពាធ​ឈាម។

៤. ផ្លែ​ប៉េងប៉ោះ

ប៉េងប៉ោះ​សម្បូរ​ដោយ​សារ​ធាតុ​លីកូពីន និង​ប៉ូតាស្យូម​ដែល​ជួយ​បន្ថយ​សម្ពាធ​ឈាម។ យោង​តាម​ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​សាកលវិទ្យាល័យ Adelaide បាន​ឱ្យ​ដឹង​ថា​ការ​ទទួល​ទាន​លីកូពីន ២៥ មីលីក្រាម​ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ ​អាច​ជួយ​បន្ថយ​កម្រិត​កូឡេស្តេរ៉ុល​របស់​អ្នក​ ហើយ​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​លើស​ឈាម។

ចុចអានអត្ថបទ៖

ប្រភព៖ Shape   ប្រែសម្រួល៖ សុភារ័ត្ន