រឿងតុក្កតាល្បីៗណាខ្លះ យករូបតួអង្គតាមមនុស្សពិតប្រាកដ?
- 2017-11-23 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងតុក្កតាល្បីៗណាខ្លះ យករូបតួអង្គតាមមនុស្សពិតប្រាកដ?
ចន្លោះមិនឃើញ
ជាការពិតណាស់ គំនូរជីវចលមួយចំនួនមិនមែនចេះតែនឹកឃើញគូរចេញនោះទេ ពេលខ្លះក៏ត្រូវមានរូបភាពមួយចំនួនដែលជំរុញឲ្យគូរចេញជារូបភាពតួអង្គនីមួយៗ។ តួយ៉ាងដូចជា រឿងតុក្កតាល្បីៗទាំង១០ ខាងក្រោមនេះ អ្នកនិពន្ធនីមួយៗសុទ្ធតែគូររូបតួអង្គសំខាន់របស់ខ្លួនចេញពីមនុស្សពិតៗ។
១. រឿង "Archie Andrews"
ទោះជានៅក្នុងរឿងភាគរបស់ CW តួអង្គ Archie Andrews ត្រូវបានសម្ដែងដោយតារាសម្ដែង K.J. Apa ក៏ដោយ ប៉ុន្តែការពិតនៅក្នុងសៀវភៅតុក្កតាត្លុកវិញ តួអង្គមួយនេះ គឺគូរតាមលោក Mickey Rooney នោះទេ។
២. រឿង "Henry"
តាមពិតទៅតួអង្គក្នុងរឿងតុក្កតា Henry នេះមិនមែនគូរតាមមនុស្សពិតនោះទេ។ អ្នកនិពន្ធបានគូសវាសលេងក្នុងថ្នាក់បង្រៀនរបស់លោក ហើយក៏និពន្ធរឿងនេះ ដោយសារដាក់រូបដែលលោកបានគូរនោះតែម្ដងទៅ។
៣. រឿង "Little Lulu"
អ្នកនិពន្ធ Marjorie Henderson Buell បានគូររូបរបស់នាងកាលនៅពីតូចក្នុងការបង្កើតរឿងតុក្កតារបស់នាងដែលមានចំណងជើងថា “Little LuLu”។
៤. រឿង "Skippy"
រឿងនេះក៏មិនខុសគ្នាពីរឿង Little Lulu ដែរ អ្នកនិពន្ធ Percy Crosby បានគូររូបលោកផ្ទាល់ដាក់ជាតួអង្គក្នុងរឿង Skippy នេះ។
៥. រឿង "Yosemite Sam"
រឿងYosemite Sam នេះដំបូងយករូបរាងតាមផលិតករFritz Freleng តែក្រោយមកក៏យករូបរាងតាមតារាសម្ដែង Skelton’s Deadeye។
៦. រឿង "Tinker Bell"
រឿង Tinkerbell ជារឿងតុក្កតាមួយដែលល្បីរន្ទឺ ដែលនិយាយពីទេពធីតាតូចដែលយកចេញពីរឿង Peter Pan។ តួអង្គក្នុងរឿងនេះមានពាក្យចចាមអារ៉ាមថាយករូបរាងពីតារាសម្ដែង Marilyn Monroe។ ប៉ុន្តែក្រោយមក ទើបដឹងពិតប្រាកដថា រូបនេះគឺគូរចេញពីរូបរាងរបស់តារាសម្ដែង Margaret Kerry។
៧. រឿង "Who Framed Roger Rabbit"
ក្នុងរឿង Who Framed Roger Rabbit នេះតួអង្គស្រី Jessica Rabbit គឺការពិតគូរចេញតាមរូបរាងមនុស្សស្រីដល់ទី៣នាក់ផ្សេងគ្នា។ ម្នាក់ក្នុងចំណោមពួកគេឈ្មោះ Rita Hayworth ជាភរិយាដ៏គួរឲ្យស្រលាញ់របស់អ្នកនិពន្ធផ្ទាល់លោក Richard Williams។ ចំណែកសក់របស់តួអង្គគឺយកតាមតារាសម្ដែង Veronica Lake។ តែដោយសារការទាមទាររបស់អ្នកនិពន្ធ Robert Zemeckis ទើបផ្នែកខ្លះត្រូវយកតាមតារាសម្ដែង Lauren Bacall ផងដែរ។
៨. រឿង "Dennis 'The Menace' Mitchell"
អ្នកនិពន្ធ Hank Ketcham បាននិពន្ធរឿង Dennis the Menace នេះឡើងដោយយកកូនប្រុសរបស់លោកជាតួអង្គ Dennis ។
៩. រឿង "Popeye the Sailor"
គ្រាន់តែឃើញរូបភាពក៏ដឹងដែរថាតួអង្គ Popeye ជាការគូរតាមលោក Frank Fiegel ដែលជាអ្នកនិពន្ធរឿងនេះផ្ទាល់។
១០. រឿង "Quincy Magoo"
អ្នកនិពន្ធរឿងតុក្កតានេះ លោក Millard Kaufman មិនមានបំណងគូររូបនេះតាមតារាកំប្លែង Mr Magoo នោះទេដំបូងឡើយ។ ក្រោយមកអ្នកនិពន្ធរូបនេះ ក៏បានសម្រេចចិត្តគូររូបនេះតាមតារាកំប្លែងដ៏ល្បីនេះតែម្ដងទៅ៕
ចុចអាន៖
ប្រភព៖ factscorner.net