តិចនិក​ ​៥​ ​ក្បាច់​ ​ជួយ​ការ​ ​Selfie​ ​ឲ្យ​កាន់​តែ​ទាក់ទាញ

  • 2017-11-27 01:58:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថត​រូប​ ​Selfie​ ​ដែល​រាល់​អ្នក​ប្រើប្រាស់​ស្មាតហ្វូន​ ​ក៏​ដូច​ជា​កាមេរ៉ា​មួយ​ចំនួន​តែង​តែ​ធ្វើ​ ​ព្រោះ​មិន​តម្រូវ​បច្ចេកទេស​ច្រើន។ ដោយ​ឡែក​ដើម្បី​ថត​រូប​ប្រភេទ​ ​Selfie​ ​ឲ្យ​កាន់​តែ​ទាក់ទាញ​បន្ថែម​ទៀត​នោះ​ ​គឺ​ប្រិយមិត្ត​អាច​ធ្វើ​តាម​នូវ​តិចនិក​ទាំង​ ​៥​ ​ខាង​ក្រោម​នេះ។

១. ប្រើ​មុំ​ពី​លើ​

ពេល​អ្នក​កាន់​កាមេរ៉ា​ស្ថិត​នៅ​កម្រិត​ភ្នែក​ ​ឬ​ក្រោម​នោះ​ ​គឺ​បង្កើន​ឱកាស​ថត​ងើយ​ឃើញ​ចង្កា​ច្បាស់​ ដែល​ជា​សត្រូវ​ទី​មួយ​នៃ​ការ​ថតរូប​ ​Selfie​ ​ដូច្នេះ​ពេល​អ្នក​ថត​ ​គួរ​កាន់​កាមេរ៉ា​ងើយ​ពី​លើ​​ រួច​បង្វែរ​មុំ​មក​ចំ​មុខ​។

២. ប្រើ​មុខងារ​ ​Self-timer

ពេល​អ្នក​ចុច​ថត​កាមេរ៉ា​ ​កំឡុង​ពេល​ ​Selfie​ ​អាច​មាន​ការ​រង្គើ​ដល់​កាមេរ៉ា​ ​ហើយ​រូបភាព​មិន​បាន​បង្ហាញ​ដូច​អ្នក​ចង់​បាន​ ​ដូច្នេះ​ អ្នក​អាច​ប្រើ​មុខងារ​ ​Self-timer​ ​លើ​កាមេរ៉ា​ ​ដែល​អ្នក​មាន​ពេល​ ១ ឬ​ ២ វិនាទី​ ក្រោយ​ចុច​ថត​ក្នុង​ការ​រៀបចំ​ខ្លួន​មើល​ទៅ​កាន់​ Lens កាមេរ៉ា​ ​ហើយ​ជៀសវាង​ការ​រង្គើ​បាន។ ចំពោះ​ស្មាតហ្វូន​មួយ​ចំនួន​ក៏​មាន​មុខងារ​ ​និង​ការ​កំណត់​ដូច​គ្នា។

៣. ប្រើ​ភ្លើង​ ​Flash​ ​ជំនួយ​

ប្រសិនបើ​អ្នក​មិន​មាន​ ​iPhone 6S​ ​ឬ​ទូរសព្ទ​ដែល​មាន​ ​LED​ ​បំភ្លឺ​មុខ​នោះ​ ​អ្នក​ត្រូវការ​វិធី​មួយ​ ​ដើម្បី​បំភ្លឺ​មុខ​អ្នក​ ​ជា​ពិសេស​ពេល​ថត​នៅ​ខាងក្នុង​ផ្ទះ​ ​ឬ​ទីកន្លែង​មាន​ពន្លឺ​មិន​គ្រប់គ្រាន់​។ អ្នក​ប្រើប្រាស់​ Android អាច​ប្រើ​កម្មវិធី​ ​Selfie Light​ ​ដែល​បំភ្លឺ​ពន្លឺ​ពី​អេក្រង់​។ មួយ​វិញ​ទៀត​ ​រាល់​អ្នក​ប្រើប្រាស់​ ​អាច​ប្រើ​ឧបករណ៍​ ​LED fill light​ ​ដែល​ដោត​ភ្ជាប់​ទៅ​នឹង​រន្ធ​ដោត​កាស​របស់​ទូរសព្ទ​។ អ្នក​ក៏​អាច​បង្វិល​ ​LEDs​ ​ទៅ​ក្រោយ​ ​ដើម្បី​បន្ថែម​ពន្លឺ​ទៅ​កាន់​រូបភាព​ថត​ដោយ​កាមេរ៉ា​ក្រោយ​ផង​ដែរ​។

៤. ធ្វើ​ឲ្យ​ងាយស្រួល​កាន់​ទូរសព្ទ​

អ្នក​អាច​ប្រើ​ឧបករណ៍​ភ្ជាប់​នឹង​ខ្នង​ទូរសព្ទ​ ​ក្នុង​ការ​សូក​ម្រាមដៃ​កាន់​ទូរស័ព្ទ​ឲ្យ​មាន​ភាព​លំនឹង​ ​និង​ងាយស្រួល​ក្នុង​ការ​ថត​។

៥. ដាក់​ទូរសព្ទ​ផ្អឹប​នឹង​ជញ្ជាំង​ ​ឬ​កញ្ចក់​

អ្នក​អាច​ប្រើ​ឧបករណ៍​ភ្ជាប់​នឹង​ខ្នង​ទូរសព្ទ​ ​ក្នុង​ការ​ជប់​ជាប់​នឹង​ផ្ទៃ​រាប​ស្មើ​ ​ដូចជា​ជញ្ជាំង​ ​ឬ​កញ្ចក់​ ដូច្នេះ​អ្នក​អាច​ទំនេរ​ដៃ​ ធ្វើ​ស្ទីល​ផ្សេង​ៗ​ក្នុង​រូបភាព​បាន​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ Cnet   ប្រែសម្រួល៖ ប៊ុន ធឿន