ភ្ញាក់ផ្អើល ពេលឃើញវីដេអូរថភ្លើងកម្ពុជាបញ្ឆេះចេញដំណើរ មានទាំងអ្នកដាក់ឡានតាម

  • 2017-11-27 04:11:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​ផ្លូវ​រថភ្លើង​នៅ​កម្ពុជា​បាន​ដាក់​ឲ្យ​ដំណើរ​ការ​ឡើង​វិញ​បន្ទាប់​ពី​ផ្អាក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ ក៏​នៅ​តែ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​នៅ​មិន​ទាន់​បាន​សាកល្បង​ធ្វើ​ដំណើរ​តាម​រថភ្លើង​នៅ​ឡើយ​ទេ។ ដោយ​ឡែក​កាល​ពី​ថ្មីៗ​នេះ ក្រុមហ៊ុន Royal Railway Cambodia ជា​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​នេះ បាន​បង្ហាញ​វីដេអូ​មួយ​ប្រមាណ​ជាង​១​នាទី បង្ហាញ​ពី​ក្បាល​ម៉ាស៊ីន​រថភ្លើង​បាន​បញ្ឆេះ និង​ចេញ​ដំណើរ​ព្រម​ទាំង​បន្លឺ​សំឡេង​យ៉ាង​គ្រលួច និង​មាន​ប្រជាពលរដ្ឋ​ខ្លះ​ថែម​ទាំង​យក​រថយន្ត​ទៅ​តាម​ទៀត​ផង។

ទិដ្ឋភាព​រថភ្លើង​ធ្វើ​ដំណើរ​មាន​ទាំង​សំឡេង និង​បញ្ចេញ​ផ្សែង​យ៉ាង​ទ្រលោម​នេះ​ ទោះ​មិន​ទំនើប​ដូច​ប្រទេស​ដទៃ​តែ​ក៏​មាន​អារម្មណ៍​រំភើប​ចិត្ត​ចង់​សាក​ល្បង​ធ្វើ​ដំណើរ​ដែរ។

បើ​តាម លោក ឡុង ជា​បុគ្គលិក​​​​បម្រើ​ភ្ញៀវ ផ្នែក​លើក​ដាក់​​ម៉ូតូ-ឡាន លើ​ទូ​រថភ្លើង​បាន​ប្រាប់​ថា សម្រាប់​តម្លៃ​សំបុត្រ​​ដាក់​ម៉ូតូ​​ដឹក​តាម​រថភ្លើង ក្នុង​មួយ​គ្រឿង​គឺ​ ៥​ដុល្លារ ចំណែក​រថយន្ត​​ក្នុង​មួយ​គ្រឿង​គឺ​ ១៤​ដុល្លារ​។ ដឹក​ពី​រាជធានី​ភ្នំពេញ​ ទៅ​ដល់ រ៉ា​រថភ្លើង​ខេត្ត​តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះសីហនុ។

ចំពោះ​សំបុត្រ​រថភ្លើង​​​ត្រូវ​​​​រក​ទិញ​នៅ​ស្ថានីយ​ រយៈ​ពេល​ពី​ ពីរ​ ឬ​បី​ថ្ងៃ​មុន។ សេវា​កម្ម​រថភ្លើង​​ចេញ​ដំណើរ​ទៅ​​​កាន់​ខេត្ត តាកែវ ខេត្ត​កំពត និង​ខេត្ត​ព្រះ​សីហនុ តែ​នៅ​រៀង​រាល់​ថ្ងៃ​ សុក្រ​ សៅរ៍ អាទិត្យ​ និង​ថ្ងៃ​​​ឈប់​សំរាក​ធំៗ។ សំបុត្រ​សម្រាប់​​​​អ្នក​ដំណើរ​ គឺ​​​មាន​តម្លៃ ៦​ដុល្លារ​​​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ កំពត និង​៧​ដុល្លារ​ ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហនុ៕ ​​​​​ ​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ចុចអានអត្ថបទពាក់ព័ន្ធ៖

អត្ថបទ៖ វឌ្ឍនៈ