ដឹងអត់ថា រថភ្លើងនៅកម្ពុជា វែងបំផុតមានប៉ុន្មានទូ?
- 2017-06-27 03:02:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត់ថា រថភ្លើងនៅកម្ពុជា វែងបំផុតមានប៉ុន្មានទូ?
ចន្លោះមិនឃើញ
រថភ្លើងនៅកម្ពុជា មានភាពខុសប្លែកពីបណ្ដាប្រទេសជឿនលឿនមួយចំនួន ត្រង់ថាមានទូជាច្រើនដាច់កន្ទុយភ្នែក បន្តបណ្ដាក់គ្នា រត់នៅលើផ្លូវដែក ដើម្បីដឹកទំនិញ ឬអ្នកដំណើរ។ ដូច្នេះតើទូរថភ្លើងនោះមានចំនួនប៉ុន្មាន និងមានលក្ខណៈបច្ចេកទេសដូចម្ដេច?
នៅក្នុងកិច្ចសម្ភាសន៍ដោយផ្ទាល់ជាមួយ Sabay ឯកឧត្ដម លី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា ចំពោះ លក្ខណៈបច្ចេកទេសរថភ្លើងនៅកម្ពុជា គឺគេកំណត់ចំនួនទូ និងចំនួនកង់រថភ្លើង។ លោកបានប្រាប់ថា បច្ចុប្បន្ននេះជាទូទៅរថភ្លើងមួយខ្សែអាចអូសបានចំនួន ២៥ទូ ដោយប្រើក្បាលម៉ាស៊ីនមួយ មានតៃកុងម្នាក់។ ប៉ុន្តែបើថែមក្បាលម៉ាស៊ីន ២ អាចអូសបានចំនួន ៥០ទូ ដោយប្រើក្បាលរថភ្លើង ២ នៅខាងមុខមួយ និងខាងក្រោយមួយ មានតៃកុង២នាក់ជាអ្នកបញ្ជា។
អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ ទទួលបន្ទុកផ្នែកផ្លូវដែករូបនេះបានប្រាប់ទៀតថា រថភ្លើងដែលវែងបំផុតនៅកម្ពុជា អាចអូសបានរហូតដល់ ៧៥ទូឯណោះ ហើយត្រូវប្រើក្បាលរថភ្លើងរហូតដល់ទៅ ៣ និងមានតៃកុង ៣នាក់។ ចំពោះតៃកុងទាំង៣ មានតែម្នាក់នៅក្បាលរថភ្លើងខាងមុខទេជាអ្នកបញ្ជា។ ដោយឡែក អ្នកកណ្ដាល និងអ្នកក្រោយគ្រាន់តែជាជំនួយដើម្បីជួយរុញឱ្យរថភ្លើងអាចដំណើរការប៉ុណ្ណោះ។
ឯកឧត្ដម លី បូរិន ដែលដឹងច្បាស់ផ្នែកបច្ចេកទេសរថភ្លើងបានឱ្យដឹងដែរថា ទូនីមួយៗ នៃរថភ្លើង មានចំនួនតែ ៤កង់ទេ ហើយចំពោះការដឹកទំនិញបច្ចុប្បន្ននេះ ពីភ្នំពេញទៅប៉ោយប៉ែត អាចផ្ទុកទម្ងន់ ៦០តោន។ ចំណែកពីភ្នំពេញ តៅខេត្តព្រះសីហនុអាចផ្ទុកទំនិញបាន ៨០តោន។ នេះចំពោះរថភ្លើង ដែលប្រើក្បាលម៉ាស៊ីនមួយ អូស ២៥ទូ តែបើដាក់ចំនួនទូកាន់តែច្រើនអាចផ្ទុកទំនិញកាន់តែច្រើនទៅតាមនោះដែរ៕
ចុចអាន៖ សែនស្រងេះស្រងោច! ពេលដឹងប្រវត្តិផ្លូវដែកដ៏កម្សត់របស់កម្ពុជា
ចុចអាន៖ គម្រោងផ្សារបណ្ដែតទឹក នឹងរចនាលំនាំតាមសម័យបន្ទាយលង្វែក