ទីបំផុតរក​ឃើញ​ម្ចាស់​ជយលាភីបវរកញ្ញាចក្រវាលឆ្នាំ ២០១៧ ហើយ

  • 2017-11-27 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​វេលា​ដែល​ទន្ទឹង​រង់​ចាំ​ជា​យូរ​ ទី​បំផុត​បាន​រក​ឃើញ​ហើយ​ម្ចាស់​ជើង​ឯក​ស្រីស្អាត​ បវរកញ្ញាឯក​ចក្រវាល​ឆ្នាំ ២០១៧។

ឆ្លង​កាត់​វិញ្ញាសា​ និង​ពេល​វេលា​ប្រកួត​ប្រជែង​ដ៏​ស្វិតស្វាញ​រួច​មក​ ពេល​នេះ​កម្ម​វិធី​ដ៏​ធំ​លំដាប់​ថ្នាក់​ពិភពលោក​ "បវរកញ្ញា​ឯក​ចក្រវាល" បាន​រក​ឃើញ​ម្ចាស់​ជយលាភី​ហើយ​នៅ​ថ្ងៃ​នេះ។ ម្ចាស់​តំណែង​ បវរកញ្ញា​ឯក​ជំនាន់​ទី​ ៦៦ បាន​ទៅ​លើ​ កញ្ញា​ Demi-Leigh Nel-Peters មក​ពី​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

ស្រី​ស្អាត​រូប​នេះ​បាន​យក​ឈ្នះ​ បេក្ខនារី​ដល់​ទៅ​ជិត​ ១០០​នាក់​មក​ពី​ជុំវិញ​ពិភពលោក ដោយ​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ នៅ​ទីក្រុង​ Las Vegas សហរដ្ឋអាមេរិក​ក្នុង​ថ្ងៃ​នេះ។

ចំណែក​តំណែង​ម្ចាស់​តំណែង​រង​ទី​ ២​គឺ​បាន​ទៅ​លើ​ ស្រី​ស្អាត​មក​ពី​ប្រទេស​កូឡុំប៊ី នាង​ Laura González, លេខ​ ៣ មក​ពី​ប្រទេស​ចាម៉ៃកា នាង​ Davina Bennett, លេខ​៤ បាន​ទៅ​លើ​នាង​ Keysi Sayago និង​ចុង​ក្រោយ​គេ​លេខ​ ៥​បាន​ទៅ​លើ​ Maria Poonlertlarp បេក្ខភាព​មក​ពី​ប្រទេស​ថៃ៕

ប្រភព៖ starmometer   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម