ច្នៃ​រូប Wallpaper បែប Couple លើ iPhone លែង​ពិបាក​ទៀត​ហើយ

  • 2017-11-28 01:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បង្កើត​រូប Wallpaper តាំង​លើ Lockscreen ជាមួយ​ដៃ​គូ​ អាច​ជា​រឿង​ពិបាក​ព្រោះ​ត្រូវ​យក​រូប​នោះ​ទៅ Crop ថែមថយ​បែប​ម៉េច​ឲ្យ​ស្មើ​គ្នា​ជាមួយ​ទូរសព្ទ​នៃ​ដៃ​គូ​ម្ខាង​ទៀត។ ថ្ងៃ​នេះ Sabay ចែក​រំលែក​នូវ​គន្លឹះ​ពិសេស​មួយ នឹង​ជួយ​ឲ្យ​អ្នក​ងាយស្រួល​ច្នៃ​រូប​តាំង​ឲ្យ​ត្រូវ​ចិត្ត ហើយ​រហ័ស​បំផុត ទោះ​បី​អ្នក​ប្រើ iPhone 7 Plus ហើយ​គូ​ស្នេហ៍​អ្នក​ប្រើ iPhone 6 ឬ 7 ធម្មតា​ក៏​ដោយ។

១.ចុច​ទាញ​យក​កម្មវិធី Couple Wallpaper Love Screen

២.ដំណើរការ​កម្មវិធី​ រួច​ជ្រើស​រូប​មួយ សម្រាប់​តាំង​លើ​អេក្រង់​ខ្លួន​ឯង (ទំហំ​នៃ​អេក្រង់​នឹង​រៀបចំ​ស្វ័យប្រវត្តិ)

៣.ត្រង់​កន្លែង Your Friend's Device សូម​រើស​យក​ម៉ូដែល​ទូរសព្ទ​ដៃគូ​ប្រើ (ឧទាហរណ៍: iPhone 7)

៤.រើស​រូប​ដែល​ត្រូវ​តាំង​លើ​ទូរសព្ទ​ដៃគូ​របស់​អ្នក

៥.អាច​ធ្វើ​ការ Zoom ចុះ​ឡើង តាម​ដែល​ចិត្ត​ស្រលាញ់ រួច​ចុច Preview ដើម្បី​មើល​សាកល្បង

៦.ចុច Save រួច​បញ្ជូន​រូប​នោះ​ទៅ​កាន់​ស្មាតហ្វូន​ដៃគូ​តាម​រយៈ AirDrops ឬ​ការ​ផ្ទេរ​ណា​មួយ ជៀសវាង​ការ​បាត់បង់​ទំហំ​ដើម​នៃ​រូបភាព ធ្វើ​ឲ្យ​បរាជ័យ​ទាំង​ស្រុង។​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

អត្ថបទ៖ កៅ រក្សា