ស្ដេច​វាយ​តម្លៃ​ផលិតផល​ ប្រាប់​ថា​ ៖ "កុំ​ទិញ​ iPhone X”

  • 2017-11-27 03:33:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ថ្មី​មួយ​ទើប​តែ​បង្ហោះ​កាល​ពី​ម្សិលមិញ​​ដោយ​អ្នក​វាយ​តម្លៃ​ផលិតផល​ដ៏​ល្បី​ឈ្មោះ​ Lewis Hilsenteger បាន​ ណែនាំ​ថា​ ៖ "កុំ​ទិញ​ iPhone X”។

​Lewis បាន​បញ្ចេញ​មតិ​របស់​ខ្លួន​ថា iPhone X ជា​ស្មាតហ្វូន​មាន​ផ្ទៃ​អេក្រង់​ដ៏​ទាក់​ទាញ​បំផុត​មួយ​លើ​ទីផ្សារ​ស្មាតហ្វូន។ កាមេរ៉ា​លើ iPhone X ក៏​នាំ​មុខ​គេ​ដែរ ហើយ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់​ Google Pixel 2 XL។ អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​​ច្បាស់​ជា​រីករាយ​​ពេល​រស់​នៅ​ជា​មួយ​ iPhone X។

​ម្ចាស់​គណនី​ YouTube ដែល​មាន​អ្នក​ Subscribe ជាង​ ៩ លាន​នាក់​នេះ​​បន្ថែម​ថា បើ​ប្រៀប​នឹង​ស្មាតហ្វូន​កំពូលៗ​ដទៃ​ មាន​តម្លៃ​ថោក​ជាង​ iPhone X ពាក់​កណ្ដាល។ មាន​ដូច​ជា​ OnePlus 5T, Essential Phone, Razer Phone រួម​ទាំង​ Galaxy S8 ដែល​មាន​តម្លៃ​សមរម្យ។

Lewis បន្ត​ថា ៖ "iPhone X ​មិន​​ល្អ​លើស​ស្មាតហ្វូន​ដទៃ​ទៀត​ពីរ​ដង​នោះ​ទេ។ ពិត​ណាស់​ ជា​ការ​យល់​ឃើញ​របស់​ខ្ញុំ...គ្មាន​ស្មាតហ្វូន​ណា​ល្អ​ឥត​ខ្ចោះ​នោះ​ទេ វា​គ្រាន់​តែ​ជា​ស្មាតហ្វូន​ដ៏​ល្អ​មួយ​សម្រាប់​អ្នក។ iPhone X អាច​ល្អ​សម្រាប់​មនុស្ស​មួយ​ចំនួន​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ភាគ​ច្រើន​​ច្បាស់​ជា​ជ្រើស​​​ទិញ​​ស្មាតហ្វូន​ធូរ​ថ្លៃ​ដូច​ជា​ OnePlus 5T ហើយ​សល់​​លុយ​ ៥០០ ដុល្លារ​ក្នុង​ហោប៉ៅ​ថែម​ទៀត"។

​​​​​​​​ ទស្សនា​វីដេអូ​ខាង​ក្រោម​ ដើម្បី​ដឹង​កាន់​តែ​លម្អិត ៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង