តុលាការប្រទេសមហាមិត្តអាមេរិក សម្រេចលែងឲ្យ Uber រកស៊ីក្នុងទឹកដីរបស់គេ
- 2017-11-28 03:17:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុលាការប្រទេសមហាមិត្តអាមេរិក សម្រេចលែងឲ្យ Uber រកស៊ីក្នុងទឹកដីរបស់គេ
ចន្លោះមិនឃើញ
ចៅក្រមទីក្រុង Tel Aviv ទើបបានប្រកាសសាលក្រមស្ដីពីការបញ្ឈប់នូវរាល់ប្រតិបត្តិការទាំងអស់របស់ក្រុមហ៊ុនផ្ដល់សេវារថយន្តតាក់ស៊ីតាម App ស្មាតហ្វូនរបស់អាមេរិក Uber ក្នុងប្រទេសអ៊ីស្រាអែល។
ការសម្រេចនេះ ធ្វើឡើងក្រោយតុលាការអ៊ីស្រាអែលរកឃើញថា Uber មិនមានវិធានការ និងប្រតិបត្តិការត្រឹមត្រូវលើផ្នែកធានារ៉ាប់រងក្នុងប្រទេសរបស់ពួកគេ ពោលគឺអ្នកបើកបរមួយចំនួនធំបានគិតលុយពីអ្នកដំណើរប្រមាណជាង ១ ម៉ឺននាក់ទាំងអ្នកបើកបរទាំងនោះមិនមានអាជ្ញាប័ណ្ណគ្រប់គ្រាន់។
ដោយឡែក Uber ក៏ត្រូវគេប្រទះឃើញជួបបញ្ហាប្រឈមផ្លូវច្បាប់តាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក ជាពិសេសគឺបញ្ហាអាជ្ញាប័ណ្ណរបស់អ្នកបើកឡានឲ្យក្រុមហ៊ុននេះតែម្ដង។
គូសបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងប្រទេសទាំងពីរចាក់ទឹកមិនលិចនោះទេ ព្រោះបច្ចេកវិទ្យាគ្រឿងសព្វាវុធ ការស្រាវជ្រាវសំខាន់ៗជាច្រើនរបស់អាមេរិក គឺសហការជាមួយអ៊ីស្រាអែល៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...
អានអត្ថបទបន្ទាប់